• Cambodia Peace Channel
#ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ផ្ទះពលរដ្ឋចំនួន៥ខ្នង ត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង ក្នុងខណ្ឌទួលគោក

ភ្នំពេញ៖ផ្ទះពលរដ្ឋធ្វើពីឈើប្រក់ស័ង្ក ចំនួន៥ខ្នង ត្រូវអគ្គិភ័យឆាបឆេះ បណ្ដាលអោយរងការខូចខាតអស់ទាំងស្រុង កាលពីវេលាម៉ោង ៤និង១០នាទីល្ងាច ថ្ងៃទី០៦ខែមិនា ឆ្នាំ២០២៤ ចំណុចខាងក្រោយរបងម៉ុងឌីយ៉ាល់ ក្នង សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញ អណ្ដាត់ភ្លើង បានឆាបឆេះចេញពីជាប់ទី១នៃផ្ទះឈើមួយខ្នងដែលម្ចាស់បិទទ្វារទុកចោល ហើយ បានឆេះរាល់ដាល់យ៉ាងរហ័ស ទៅផ្ទះផ្សេងទៀត ដែលនៅជាប់នោះ យ៉ាងសន្ធោសន្ធៅ ភ្លាមៗ បង្កអោយមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនាំគ្នា ជញ្ជូនអីវ៉ាន់ចេញ និងទាក់ទងរថយន្តទៅអន្តរាគមន៍។

សមត្ថកិច្ចបានបញ្ជាក់អោយដឹថា នៅក្នុងហេតុការណ៍នេះ រថយន្តពន្លត់អគ្គិភ័យប្រមាណជិត២០គ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់។ ផ្ទះដែលត្រូវភ្លើងឆេះជាប្រភេផ្ទះធ្វើពីឈើលើថ្មក្រោម  ប្រក់ស័ង្កសី ដែលបានសង់ជាប់ៗគ្នា តាមផ្លូវឌឿងហែម បណ្ដាលអោយផ្ទះ៥ខ្នងខូចខាតទាំងស្រុង រួមជាមួយសម្ភារះមួយចំនួនទៀត។

ជុំវិញករណីអគ្គិភ័យនេះ សមត្ថកិច្ចពុំទាន់ដឹងពីមូលហេតុអ្វីនៅឡើយ កំពុងតែស្រាវជ្រាវ ទោះបីជាយ៉ាងណាគេមានការសង្ស័យថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕