• Cambodia Peace Channel

ឆុងទៀតហើយ! Manchester United ទំលាក់ Paris St-Germain ចេញពី UEFA Champions League

បារាំង៖ ពិភពបាល់ទាត់អ្វីៗក៏អាចកើតឡើងបានដែរ ជាក់ស្តែងការប្រកួតយប់មិញរវាង Manchester United និង Paris St-Germain ធ្វើឲ្យអ្នកគាំទ្រវិស័យកីឡាមានការភ្ញាក់ផ្អើលមែនទែន ក្រោយក្លិបបិសាចក្រហមទំលាក់ក្លិបយក្ស Paris St-Germain ពី UEFA Champions League ត្រឹមវគ្គ១៦ក្រុមចុងក្រោយនេះ។

បិសាចក្រហម Manchester United យកឈ្នះម្ចាស់ផ្ទះ Paris St-Germain ក្នុងលទ្ធផល ៣ទល់នឹង១ នៅជើងទី២ វគ្គ១៦ក្រុមចុងក្រោយនៃក្របខណ្ឌ UEFA Champions League។ នេះបើយោងតាមការចុះផ្សាយ គេហទំព័រ bleacherreport ។

Romelu Lukaku ជាអ្នកនាំសំណាងឲ្យក្រុមបិសាចក្រហម នាំមុខនៅនាទីទី២ ប៉ុន្តែ ១០នាទីក្រោយមកក្រុម Paris St-Germain តាមស្មើរបញ្ចូលទីដោយកីឡាករ Bernat ។ ហើយ Lukaku នៅតែបន្តដាក់សម្ពាធលើគូរប្រយុទ្ធរហូតបានសម្រេចគ្រាប់ទី២របស់ខ្លួន។

លទ្ធផលនេះរក្សារហូតដល់នាទី ៩០ បូក៤ទៅហើយ Marcus Rashford ស៊ុតប៉េណាល់ទីគ្រាប់ជ័យជំនៈបន្ទាប់ពីពិនិត្យឡើងវិញលើប្រព័ន្ធ VAR ។ អ្វីៗចប់សព្វគ្រប់ត្រឹមគ្រាប់ស៊ុត ១១ម៉ែត្ររបស់ Marcus Rashford ដែលអ្នកចាំទីចាស់វស្សា Gianluigi Buffon មិនអាចជួយសង្គ្រោះបាន៕

ដោយ៖ ស្រ៊ីប ឡានី