• Cambodia Peace Channel

ប្រព័ន្ធវីឌីអូ VAR ផ្តាច់ក្តីសង្ឃឹម Paris Saint-Germain ឡើងទៅវគ្គបន្ទាប់

បារាំង៖ ខ្សែប្រយុទ្ធ Neymar បានសរសេរសារនៅលើ បណ្តាញសង្គម Instagram ដោយមានអត្ថន័យថា៖ “ពួកគេបានដាក់មនុស្ស៤នាក់ ដែលមិនយល់ពីបាល់ទាត់ ដើម្បីឲ្យពិនិត្យមើលslow-motion ឡើងវិញ នេះជាការពិត។ តើ Kimpembe មានចេតនាដាក់ដៃទៅក្រោយបានដោយរបៀបណា? Oh f–k off” ។
នេះបើយោងតាមការចុះផ្សាយ គេហទំព័រ bleacherreport ។

ការបញ្ចេញអារម្មណ៍មិនសប្បាយចិត្តលើបណ្តាញសង្គម Instagram នេះ ក្រោយក្លិបយក្ស Paris Saint-Germain ត្រូវបានក្លិបបិសាចក្រហម Manchester United ទម្លាក់ចេញពីក្របខណ្ឌ Champions League ក្នុងទឹកដីរបស់ខ្លួន ដោយលទ្ធផល ៣ទល់នឹង១ ។

នាទី៩០ បូក៤ ជាវិនាទីដែលត្រូវផ្តាច់ក្តីសង្ឃឹមរបស់ Paris Saint-Germain នឹងជានាទីដែលខ្សែប្រយុទ្ធឆ្នើម Neymar មិនសប្បាយចិត្តចំពោះអាជ្ញាកណ្តាលទាំង៤រូប ក្រោយពិនិត្យឡើងវិញលើប្រព័ន្ធ VAR ឃើញថា បាល់ប៉ះដៃ Kimpembe។

សូមជម្រាបថា ក្លិបបិសាចក្រហម Manchester United បានបន្តទៅវគ្គបន្ទាប់ទៀត ក្រោយកីឡាករ Marcus Rashford ស៊ុតប៉េណាល់ទី ទម្លុះសំណាញ់ទី Paris Saint-Germain ធ្វើឲ្យអ្នកចាំទីចាស់វស្សា Gianluigi Buffon មិនអាចជួយសង្គ្រោះបាន៕

ដោយ៖ ស្រ៊ីប ឡានី