• Cambodia Peace Channel

ដំណឹងអាក្រក់សម្រាប់អ្នកគាំទ្រ Liverpool ! កំពូលខ្សែប្រយុទ្ធឆ្នើម ២រូបត្រូវអវត្តមានក្នុងជំនួបជាមួយ FC Barecelona

អង់គ្លេស៖គ្រូបង្វឹកហង្សក្រហម Liverpool លោក Jurgen Klopp បាននិយាយដោយទឹកមុខក្រៀមក្រំថា«ខ្ញុំពិតជាពិបាកចិត្តខ្លាំងណាស់ពេលលឺដំណឹងថា Salah និង Firmino ពួកគេត្រូវអវត្តមានក្នុងថ្ងៃស្អែកនេះ»។

ដំណឹងនេះពិតជាសោកសង្រេគ និងសោកស្តាយចំពោះអ្នកគាំទ្រក្រុមហង្សក្រហម ដែលចង់ឃើញការប្រកួតពេញជើងជាមួយក្រុមអ្នកមានបុណ្យ FC Barecelona ជើងទី២ នៅកីឡដ្ឋាន Anfield របស់ហង្សក្រហមនេះ។

ក្នុងស្ថានភាពដ៏លំបាករបស់ហង្សក្រហម Liverpool ដែលនឹងបាត់បង់ខ្សែប្រយុទ្ធឆ្នើមដល់ទៅពីររូប ពោលគឺកំពូលខ្សែប្រយុទ្ធ Mohammed Salah និង Roberto Firmino ក្នុងជំនួបជើងទី២ ជាមួយក្រុម FC Barecelona នៃពានរង្វាន់ UEFA Champion League នាយប់ថ្ងៃអង្គារនេះ ជារឿងមិនល្អឡើយសម្រាប់ក្លិប និងអ្នកគាំទ្រ។

គួររម្លឹកថា កំពូលខ្សែប្រយុទ្ធឆ្នើម Mohamed Salah រងរបួសក្បាលនឹងត្រូវបានសែងចេញពីទីលានភ្លាមៗក្នុងជំនួបជាមួយ Newcastle United ខណៈកីឡាករ Roberto Firmino ដែលរងរបួស និងខកខានជាច្រើនប្រកួតកន្លងមក៕

ដោយ៖ស្រ៊ីប ឡានី