• Cambodia Peace Channel

ទីបំផុត ! លោក Leonardo Vitorino បញ្ចប់កុងត្រាជាមួយក្លិបភ្នំពេញក្រោនហើយ

ភ្នំពេញ៖នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩នេះ គេហទំព័រ នៃក្លិបបាល់ទាត់ភ្នំពេញក្រោន បានចេញផ្សាយថា«ក្លិបបាល់ទាត់ភ្នំពេញក្រោន បានឯកភាពគ្នាជាមួយគ្រូបង្វឹកលោក Leonardo Vitorino បញ្ចប់កុងត្រា»។

ការបញ្ចប់កងត្រារវាងក្លិប និងគ្រូបង្វឹកជនជាតិប្រេស៊ីលរូបនេះ ក្រោយការដឹកនាំក្រុមរបស់លោកត្រឹមសប្តាហ៍ទី៦ ពោលគឺដឹកនាំបានត្រឹម ៦ប្រកួតប៉ុណ្ណោះ នៃក្របខណ្ឌលីគកំពូលកម្ពុជា Metfone Cambodian League ឆ្នាំ២០១៩។

សូមបញ្ជាក់ថា ការចាកចេញរបស់លោក Leonardo Vitorino នេះក្លិបភ្នំពេញក្រោន ពុំបានបញ្ជាក់អ្វីច្បាសលាស់នោះឡើយ ក្រៅពីបញ្ចប់កុងត្រា។

យ៉ាងណាក្លិបភ្នំពេញក្រោន ជួនពរដល់គ្រូបង្វឹកជនជាតិប្រេស៊ីល ទទួលជោគជ័យក្នុងការបំពេញភារកិច្ចនាពេលអនាគត ហើយអរគុណចំពោះការខិតខំប្រឹងប្រែងដឹកនាំ ក៏ដូចជាបង្វឹកក្រុមកីឡាករនៃក្លិបភ្នំពេញក្រោនផងដែរ៕

ដោយ៖ស្រ៊ីប ឡានី