• Cambodia Peace Channel

កម្ពុជា ចូលរួមប្រជុំការដេញថ្លៃរួមគ្នារបស់អាស៊ាន រៀបចំជាម្ចាស់ផ្ទះព្រឹត្តិការណ៍ FIFA World Cup

ម៉ានីល៖នៅព្រឹកថ្ងៃទី៧ ខែតុលា នេះ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាដឹកនាំប្រតិភូកម្ពុជាចូលរួម “កិច្ចប្រជុំឧត្តមមន្ត្រីកីឡាអាស៊ាន លើកទី៩ ឆ្នាំ២០១៩ – Ninth ASEAN Senior Officials Meeting on Sport SOMS-2019” នៅទីក្រុងម៉ានីល ប្រទេសជប៉ុន។ នេះបើតាមការបញ្ជាក់របស់ អគ្គនាយកដ្ឋានកីឡា នាថ្ងៃទី៧ ខែតុលា នេះ។

នៅកិច្ចប្រជុំនោះដែរ អគ្គនាយកដ្ឋានកីឡាកម្ពុជា រួមទាំងសមាជិកអាស៊ានផ្សេងទៀតក៏បានពិភាក្សាលើការការងារដេញថ្លៃរួមគ្នារបស់អាស៊ានសម្រាប់ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ FIFA World Cup ផងដែរ។

សូមបញ្ជាក់ថា របៀបវារៈប្រជុំនាថ្ងៃនេះរួមមាន ការបង្កើតសហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ីអាគ្នេយ៍ និងការរៀបចំការប្រកួត eSport ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២០, ពិនិត្យឡើងវិញនូវល័ក្ខខ័ណ្ឌការងារក្រោមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានស្តីពីវិស័យកីឡា, ការអនុវត្តផែនការការងារអាស៊ានស្តីពីកីឡា ២០១៦-២០២០ និងរៀបចំផែនការការងារអាស៊ានស្តីពីកីឡា ២០២១-២០២៥, ការរៀបចំទិវាកីឡាអាស៊ាន ឆ្នាំ២០១៩ និង ប្រទេសហ្វីលីពីនធ្វើបច្ចុប្បន្នភាពអំពីការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ ផងដែរ៕