• Cambodia Peace Channel

ដំណឹងល្អ ! លីគកំពូលកម្ពុជា នឹងចាប់ផ្តើមប្រកួតឡើងនៅដើមខែកក្កដា នេះហើយ

ភ្នំពេញ៖មិត្តហ្វូនខេមបូឌានលីគកម្ពុជា រដូវកាល ២០២០ នឹងចាប់ផ្តើមបើកការប្រកួតឡើងវិញចាប់ពីថ្ងៃទី៤ និងថ្ងៃទី៥ ខែកក្កដា នេះតទៅ ដោយជើងទី១ នឹងបន្តពីសប្តាហ៍ទី៦ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១២ និងទី១៣ ខែកញ្ញា ឆ្នាំ២០២០ មុនចាប់ផ្តើមជើងទី២ ចាប់ពីថ្ងៃទី២០ ខែកញ្ញា និងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០។

នេះបើយោងតាមព័ត៌មានសង្ខេបសម្រាប់ការផ្លាស់ប្តូរក្នុងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ រដូវកាលឆ្នាំ២០២០ ចេញផ្សាយនាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ នេះ។ ​

ការចាប់ផ្តើមប្រកួតឡើងវិញនាពេលនេះ ក្រោយផ្អាកប្រកួតជាបណ្តុះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលជាជំងឺសកលបាននិងកំពុងបន្តរាតត្បាតនៅទូទាំងសកលលោកនេះ។ នៅក្នុងការបើកការប្រកួតនេះផងដែរ ឃើញមានការផ្លាស់ប្តូរមួយចំនួន ទាក់ទនឹងការដោះដូរកីឡាករ ដោយអាចប្តូរបានចំនួន ៥នាក់ មានកីឡាករកម្ពុជា ៣នាក់ និងបរទេស ២នាក់ផងដែរ។

សូមជម្រាបថា សម្រាប់ការគិតពិន្ទុវិញ គឺបូកបន្តគ្នាដោយគិតលើពិន្ទុសរុបនៃជើងទី១ និងផលសងគ្រាប់បាល់។ ចំណែកនៅជើងទី២ គឺគិតតាមប្រព័ន្ធ Head-Head ៕