• Cambodia Peace Channel

CPC-អ្នកគាំទ្រភ្ញាក់ផ្អើល បន្ទាប់ពី Dave Leduc ហ៊ានធ្វើរឿងមួយនេះដាក់កីឡាករថៃដ៏ល្បីម្នាក់

ភ្នំពេញ៖មានការចែករំលែកគ្នាជាច្រើនលើបណ្ដាញសង្គម ជុំវិញការបង្ហោះរបស់ស្ដេចប្រដាល់ភូមាកីឡាករ Dave Leduc ភ្ជាប់ជាមួយរូបបែបសើចចំអក ពោលគឺលោកបានកាត់តរូប ប៊ូខាវ ដែលជាកីឡាករដ៏ល្បីនៅក្នុងប្រទេសថៃ ដោយបានភ្ជាប់នឹងសំណេរដែលមានខ្លឹមសារថា ទៅលេងសួនជាមួយកូនប្រុសរបស់ខ្ញុំ។

សូមរម្លឹកថា ការផុសបែបនេះ បន្ទាប់ពីរូបលោកត្រូវបាន ក្រសួងវប្បធម៍ថៃថ្កោលទោស និងដាក់រូបលោកចូលក្នុងបញ្ជីខ្មៅ មិនអោយចូលប្រទេសថៃអស់មួយជិវិត ដោយសារកីឡាករភូមារូបនេះ ហ៊ានប្រមាទ វិរបុរសមួយថៃឈ្មោះ នាយខាណុមទុម ដែលប្រជាជនថៃនិទានតកូន តចៅថាជាវីរៈបុរសក្នុងកីឡាប្រដាល់របស់ពួកគេ ដែលគេដំណាលថា នៅឆ្នាំ១៧៦៧ ប្រទេសថៃ បានចាញ់សង្រ្គាមភូមា ហើយកងទ័ពថៃទាំងអស់ត្រូវបានក្លាយឈ្លើយសឹករបស់ភូមា បន្ទាប់មកស្ដេចភូមាចង់ជប់លាងនៃជ័យជម្នះរបស់ខ្លួន ក៏រៀបចំឲ្យកីឡាករភូមា វាយជាមួយឈ្លើយសឹក។

ក្នុងនោះក៏មាននាយខាណុមទុម ដែលជាឈ្លើយសឹកជនជាតិថៃ ត្រូវបានរៀបចំឲ្យប្រកួត ៩នាក់ទល់នឹង១ ហើយក៏ទទួលបានជ័យជម្នះ ដែលធ្វើឲ្យប្រទេសថៃមានមោទកភាព និងរំលឹកឡើងជារៀងរាល់ឆ្នាំតាមរយៈធ្វើជាពិធីបុណ្យជាតិ ប៉ុន្តែរឿងទាំងនេះ ត្រូវបានកីឡាករ Dave Leduc បង្ហោះតាមបណ្តាញសង្គមហ្វេសបុកថា រឿងដំណាលរបស់ថៃ គឺជារឿងប្រឌិតឡើងសុទ្ធសាធ និងស្រមើស្រមៃ ដែលធ្វើឲ្យមានការថ្កោលទោសពីពលរដ្ឋថៃ រហូតដល់ស្ថាប័នពាក់ព័ន្ធដាក់កីឡាករភូមារូបនេះ ចូលក្នុងបញ្ជីខ្មៅ មិនអោយចូលប្រទេសថៃអស់មួយជិវិត។

គួរបញ្ចាក់ផងដែរថា កន្លងមក Dave Leduc ធ្លាប់បបួលប៊ូខាវ ប្រកួតគ្នាម្ដងរួចមកហើយ ប៉ុន្តែត្រូវបានភាគីថៃបដិសេធទៅវិញ ក៏ព្រោះតែគេមើលឃើញថា ភាគរយនៃការយកឈ្នះលើកីឡាករ ភូមាមានភាគរយតិចជាង៕