• Cambodia Peace Channel

CPC-អ្នកស្នេហាគុនខ្មែរបានលើកឡើងថា បើទោះបីជាមិនទទួលបានខ្សែក្រវាត់ពីស្ថាប័ន WMO ប៉ុន្តែ Thiago បានយកឈ្នះបេះដូងរបស់ពលរដ្ឋខ្មែរទាំងមូល

ភ្នំពេញ៖ បន្ទាប់ពី Thiago រងភាពអយុត្តិធម៌ពីស្ថាប័ន WMO ហើយនោះ អ្នកស្នេហាគុនខ្មែរបានលើកឡើងថា បើទោះបីជាស្ថាប័ន WMO ដកហូតខ្សែក្រវាត់ពី Thiago ប៉ុន្តែ Thiago បានឈ្នះបេះដូងរបស់ពលរដ្ឋខ្មែរទាំងមូល ។

ព័ត៌មានជុំវិញការដកហូតខ្សែក្រវាត់ និងមិនទូទាត់តម្លៃខ្លួនជាង ៣៥០០ដុល្លារឲ្យ Thiago ពីសំណាក់ស្ថាប័ន WMO ក្រោមហេតុផលកីឡាករប្រេស៊ីលរូបនេះចូលរួមប្រកួតតំណាងឲ្យគុនខ្មែរ មិនមែនមួយថៃ បានធ្វើឲ្យពលរដ្ឋកម្ពុជាមានការសោកស្តាយនឹងទង្វើទាំងនេះយ៉ាងខ្លាំង ក្នុងនាម WMO ជាស្ថាប័នអន្តរជាតិ។

ជាមួយគ្នានេះ លោកខៀវ កញ្ញារិទ្ធ រដ្ឋមន្រីក្រសួងព័ត៌មាន ក៏បានចាប់អារម្មណ៍ និងផ្តល់ជំនួយដល់ Thiago ផងដែរ ខណៈដែលលោកបានធ្វើការបង្ហោះតាមបណ្តាញសង្គមហ្វេសបុកកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ដែលមានខ្លឹមសារទាំងស្រុងថា៖ ឃើញគេមិនអោយលុយអ្នកប្រដាល់ប្រេស៊ីលព្រោះប្រើគុនខ្មែរផ្តួលគុនថៃ កីឡារមែងមានឈ្នះមានចាញ់ តែបើគេយករឿងឈ្មោះកីឡាមកជាលេស ( គេត្រូវហាមមុនឡើងប្រដាល់ ) សូមខ្មែរយើងជួយផ្តល់លុយទៅកីឡាករនោះវិញផង ។ ខ្ញុំផ្ទាល់សូមផ្ញើលុយ ១ ០០០ ដុល្លារទៅគាត់ តាមរយៈសមាគមប្រដាល់គុនខ្មែរយើង ។

ជុំវិញការឡើងលើងនេះ មហាជនមានការសាទរយ៉ាងខ្លាំង និងរំពឹងថាអ្នកមានធនធាន អាចងាកមកជួយលើកស្ទួយ គុនខ្មែរ ព្រោះមានកីឡាករជាច្រើនទៀតដែលត្រូវការ ជួយជ្រុំជ្រែងបន្ថែមទៀតផងដែរ៕