• Cambodia Peace Channel
#ព័ត៌មានជាតិ

CPC-ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមករា តំបន់វាលទំនាប និងមានសីតុណ្ហភាពអតិបរមាពី៣៣-៣៦°C ព្រមទាំងខ្យល់បក់មកពីទិសឦសាន

ភ្នំពេញ៖កម្ពុជានៅតែបន្តទទួលឥទ្ធិពលខ្សោយពីសម្ពាធខ្ពស់នៅលើប្រទេសចិន ជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤៖១-តំបន់វាលទំនាប ៖⁃ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៦°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។
២-តំបន់ខ្ពង់រាប ៖⁃ សីតុណ្ហភាពអប្បបរមាពី២១-២៤°C សីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។
៣-តំបន់មាត់សមុទ្រ ៖⁃ សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី
⁃ រលកសមុទ្រមានកម្ពស់ពី០,៥០-១,០០ម៉ែត្រ៕