• Cambodia Peace Channel
#ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ជនសង្ស័យជាភេទទី៣ ព្រមទាំងបក្សពួកត្រូវតុលាការសម្រេច ធ្វើការចោទប្រកាន់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ

ភ្នំពេញ ៖ លោក វ៉ិ ត ម ឃៈ ព្រះរាជអាជ្ញារង និងអ្នកនាំពាក្យស្ថាប័ន អយ្យការ អម សាលាដំបូង រាជធានី ភ្នំពេញ នៅ ល្ងាច ថ្ងៃ ទី ៧ ខែមករា ឆ្នាំ ២០២៤ បាន ថ្លែងប្រាប់ អ្នក សារព័ត៌មាន ឲ្យ ដឹង ថា សំណុំរឿង សិស្សសាលា ៥ នាក់ ព្រួត គ្នា វាយ សិស្ស ម្នាក់ ត្រូវ បាន លោក ស៊ិ ន រក្សា ព្រះរាជអាជ្ញា រង នៃ អយ្យការ បើក ការ ស៊ើបសួរ រួចរាល់ ហើយ ហើយ បាន សម្រេច ធ្វើការ ចោទប្រកាន់ ក្រុម Cherry ប្រុស ស្រី ទាំង ៥ នាក់ នោះ ពី បទ ហិ. ង្សា ដោយ ចេ តនា មាន ស្ថាន ទម្ងន់ទោស តាម បញ្ញតិ មាត្រា ២១៨ នៃ ក្រម ព្រហ្ម ទណ្ឌ ។

បើ យោង តាម មាត្រា ២១៨ ជា បទល្មើស ប្រឆាំង និង បុគ្គល « អំពើ ហិ.ង្សា ដោយ ចេតនា ត្រូវ ផ្តន្ទាទោស ដាក់ ពន្ធនាគារ ពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ និង ពិន័យ ជា ប្រាក់ ពី ៤ លាន ទៅ ១០ លាន រៀល កាល ប្រើ អំពើ ហិ.ង្សា នេះ បាន ប្រព្រឹត្ត ៖ ១- ដោយ មានការ គិត ទុកជា មុន ។ ២- ដោយ ប្រើ អាវុធ ឬ គំរាមកំហែង និង អាវុធ ។

៣- ដោយ មាន មនុស្ស ច្រើន នាក់ ក្នុង ឋានៈ ជា ចារី សហចារី អ្នក ផ្តើមគំនិត និង អ្នកសមគំនិត ។ ជនសង្ស័យ ទាំង ៥ នាក់ មាន ៖ ១- ឈ្មោះ អាត សំណាង ហៅ លី ហ្សា ហៅ Cherry ភេទ ប្រុស ( ច រឹក ស្រី ) អាយុ ១៨ ឆ្នាំ មុខរបរ សិស្ស មាន ទីលំនៅ ផ្ទះ លេខ ៣៦ បុរី ពិភព ថ្មី ៣ ភូមិ ព្រៃ កី សង្កាត់ ភ្លើង ឆេះ រទេះ ខណ្ឌ កំ បូល រាជធានី ភ្នំពេញ ។ ២- ឈ្មោះ យាន រស្មី ហៅម៉ី ភេទ ស្រី អាយុ ១៧ ឆ្នាំ មុខរបរ សិស្ស មាន ទីលំនៅ ភូមិ ទឹកថ្លា សង្កាត់ ក្រាំង ពង្រ ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។

៣- ឈ្មោះ ហូ យ ម៉ូ លុ ច្យ ហៅ ហ្វាំ ង ភេទ ស្រី អាយុ ១៨ ឆ្នាំ មុខរបរ សិស្ស មាន ទីលំនៅ បុរី សន្តិភាព ២ ភូមិ តំណាក់ ត្រ យឹ ង សង្កាត់ ចោម ចៅ ទី ២ ខណ្ឌ ពោធិ៍ សែន ជ័យ រាជធានី ភ្នំពេញ ។ ៤-ឈ្មោះ គង់ សុ ី ណា ភេទ ស្រី អាយុ ១៨ ឆ្នាំ មុខរបរ សិស្ស មាន ទីលំនៅ ភូមិ ទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។ ៥-ឈ្មោះ សំណាង ពិសី ភេទ ស្រី អាយុ ១៨ ឆ្នាំ មុខរបរ សិស្ស មាន ទីលំនៅ ភូមិ ព្រៃ កី ខ សង្កាត់ ពងទឹក ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។

ក្រោយ ពី តំណាង អយ្យការ បាន សម្រេច ធ្វើការ ចោទ ប្រ កាន់ ជា ផ្លូវការ ហើយ សំណុំរឿង បាន ចាត់ ទៅ ចៅក្រម ស៊ើបសួរ ដើម្បី សម្រេច ឃុំខ្លួន ឬ មិន ឃុំខ្លួន ជនសង្ស័យ ជា ឆ័ ន្ទា នុ សិទ្ធិ របស់ ចៅក្រម ។ ប៉ុន្តែ ដោយពេល វេលា ល្ងាច ពេក ផុត ម៉ោង ការងារ រដ្ឋបាល ជនសង្ស័យ ទាំង ៥ នាក់ ត្រូវ បាន ស្ថាប័ន អយ្យការ អម សាលាដំបូង រាជធានី ភ្នំពេញ ផ្ញើ ទៅ សមត្ត កិច្ច នគរបាល ខណ្ឌ កំ បូល វិញ តម្រូវ ដល់ ព្រឹក ថ្ងៃ ០៨ ខែមករា ឲ្យ នាំ ទៅ បន្ត នីតិវិធី ទៀត ។

សូម រម្លឹក ថា កាលពី ល្ងាច ថ្ងៃ ទី ៤ ខែមករា ឆ្នាំ ២០២៤ តាម បណ្តាញ សង្គម បាន ចែកចាយ វី ដេ អូ ដែល បង្ហាញ ពី សកម្មភាព សិស្សសាលា មួយ ក្រុម បាន ព្រួត គ្នា វាយ សិស្ស ស្រី ម្នាក់ នៅ ដី វាល មួយ កន្លែង ក្នុង ខណ្ឌ កំ បូល រាជធានី ភ្នំពេញ  ៕