• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-លេចធ្លាយរូបភាពចេញពីទីតាំងខារ៉ាអូខេយីហោ លេខ៩អន្តរជាតិ បង្កប់ល្បែងស៊ីសងខុសច្បាប់

ភ្នំពេញ៖រូបប៉ុន្មានសន្លឹកត្រូវបានលេចធ្លាយចេញពីទីតាំង ក្លឹបកម្សាន្តមួយកន្លែងយីហោ លេខ៩អន្តរជាតិ បានបង្កប់ល្បែងស៊ីសងខុសច្បាប់ ទីតាំងខាងលើស្ថិតតាមបណ្ដោយផ្លូវសុធារស់ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន និងរូបភាពប៉ុន្មានសន្លឹកដែល CPC NEWS ទទួលបាននៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤នេះ បានអោយដឹងថា ទីតាំងខាងលើតែងតែបើកទ្វាទទួលស្វាគម៍នក្រុមអ្នកញៀនល្បែងជារៀងរាល់ថ្ងៃ ពោលគឺទទួសុទ្ធសឹងតែជាជនជាតិបរទេសចូលលេងកម្សាន្តនៅទីនោះ ដោយមិនញញឹត និងអាជ្ញាធរបន្តិចសោះឡើយ ។

ជុំវិញករណីនេះ CPC NEWS បានសុំការបំភ្លឺពីលោកជា ខេមាអភិបាលខណ្ឌដូនពេញ នៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤នេះ តាមរយៈប្រព័ន្ធTelegram ប៉ុន្តែគ្មានការឆ្លើយតប់ ៕