• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ជនអនាថា២នាក់ត្រូវនគរបាលឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពដុតខ្សែភ្លើងដើម្បីយកស្ពាន់ធ្វេសប្រហែសបង្កជាអគ្គិភ័យ

ភ្នំពេញ៖ ករណីអគ្គីភ័យបង្កឡើងដោយជនអណាថាដុតខ្សែភ្លើងយកស្ពាន់ ឆាបឆេះក្នុងដីឡូត៌ទុកចោលមួយកន្លែង ដែលមានទំហំ៤០ម៉ែត្រ បង្កការភ្ញាក់ផ្អើលទាំងកណ្តាលថ្ងៃ កាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ ចំណុចដីឡូតិ៍មួយកន្លែង ស្ថិតនៅដីឡូលេខ០១ ផ្លូវ២៨៩  ក្រុម៣៣  ភូមិ១០ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋដែលស្ថិតនៅកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុ គេបានឃើញមានផ្សែងហ៊ុយចេញពីចំណុចក្នុងដីឡូតិ៍ខាងលើ ស្រាប់តែមានសម្លេងផ្ទុះមួយបានលឺឡើង ដូចជាសម្លេងផ្ទុះកូនកំប៉ុងហ្គាស់ បង្កជាអណ្តាតភ្លើងក្រហមឆាបឆេះព្រៃស្តុកនៅក្នុងទីតាំងខាងលើតែម្តង។ ភ្លាមៗនោះប្រជាពលរដ្ឋ បាននាំគ្នាផ្តល់ដំណឹងទៅកាន់សមត្ថកិច្ចមូលដ្ឋាន ដើម្បីសុំជំនួយពីរថយន្តសង្គ្រោះ និងខ្លះទៀតនាំគ្នាយកទឹកទៅជួយជះពន្លត់បឋម តែមិនអាចទប់ស្កាប់បាននោះទេ។

ក្រោយទទួលដំណឹងនេះភ្លាម ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅកាន់ទីតាំងកើតហេតុ ដើម្បីធ្វើការអន្តរាគមន៍បាញ់ពន្លត់។ ដោយការបាញ់ពន្លត់អគ្គិភ័យនេះ មន្ត្រីជំនាញបានប្រើប្រាស់រថយន្តរបស់ការិយាល័យចំនួន ០៧គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២១ឡាន ស្មើរនិង៨៤ម៉ែត្រគូប ព្រមទាំងមានរថយន្តចូលរួមសហការដូចជារថយន្តរបស់ ផ្សារទំនើបអូរឡាំព្យា១គ្រឿង របស់ក្រុមហ៊ុនស្រាបៀរ១គ្រឿងផងដែរ។

អគ្គភ័យខាងលើនេះ មន្ត្រីជំនាញបានពន្លត់អោយរលត់ទាំងស្រុងកាលពីវេលាម៉ោង៣រសៀល ថ្ងៃខែឆ្នាំដដែល ដោយគ្មានមនុស្សរងរបួសនោះទេ ចំណែកមូលហេតុដែលបង្កអោយឆាបឆេះនេះ គឺបណ្តាលមកពីក្មេងដុតយកស្ពាន់នៅក្នុងដីឡូតិ៍ខាងលើ ដោយ

បច្ចុប្បន្នមន្ត្រីមូលដ្ឋានបាននាំខ្លួនអ្នកជាប់ពាក់ព័ន្ធទៅធ្វើការសាកសួរបន្តជុំវិញករណីខាងលើនេះ រួមទាំងហៅម្ចាស់គ្រប់គ្រងទីតាំងខាងលើមកធ្វើការណែនាំជុំវិញការធ្វេសប្រហែស នេះកើតឡើងនៅក្នុងតំបន់របស់ខ្លួនផងដែរ៕