• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-សមត្ថកិច្ចនៃស្នងការរាជធានីភ្នំពេញ ឆ្មក់បង្រាបទីតាំងបនល្បែងទល់មុខសាលាសង្កាត់ផ្សារកណ្ដាលទី១ ព្រមទាំងឃាត់ខ្លួនមនុស្សជាច្រើននាក់

ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឆ្មក់បង្រ្កាបទីតាំងបនល្បែង មាន់ជល់ បៀរការ៉ាត់ បាល់អនឡាញ និងឃាត់បានមនុស្សប្រុសជាច្រើននាក់ កាលពីវេលាម៉ោង ០៧ យប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្ទះគ្មានលេខ តាមបណ្តោយផ្លូវលេខ ១៤៤ កែងផ្លូវ ១៥ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចដែលចុះប្រតិបត្តិការបានឲ្យដឹងថាក្រោយទទួលបានសេចក្ដីរាយការណ៍និងសំណូមពរពីប្រជាពលរដ្ឋ ថាទីតាំងនេះមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ ប្រមូលផ្ដុំមនុស្ស ក្មេងចាស់ប្រុសស្រីទាំងយប់ទាំងថ្ងៃ បង្កភាពអសន្តិសុខ ធ្វើឲ្យប្រជាពលរដ្ឋដែលមានលំដ្ឋានក្បែរនោះមានការភ័យខ្លាច ពីសំណាក់ក្រុមអ្នកញៀនល្បែងទាំងនេះ។ ដូច្នេះកម្លាំងជំនាញព្រហ្មទណ្ឌបានធ្វើការស្រាវជ្រាវរហូតឈានដល់ការចុះបង្ក្រាបនិងឃាត់ខ្លួនមនុស្សដកហូតវត្ថុតាងជាក់ស្ដែងតែម្ដង។

ប្រជាពលរដ្ឋ​.ដែលមានលំនៅដ្ឋានក្បែរទីតាំងនោះបានឲ្យដឹងថាទីតាំងនេះគឺបើកបង្កប់ល្បែងស៊ីសងយូរណាស់មកហើយដែលស្ថិតនៅទល់មុខនិងសង្កាត់ផ្សារកណ្ដាល១ តែម្ដង ដោយគ្មានខ្លាចញញើតអាជ្ញាធរនោះឡើយ។

បច្ចុប្បន្នមនុស្សប្តុសស្រីចំនួន២៣នាក់ រួមទាំងម៉ូតូ ,កង់បីឥណ្ឌា និងវត្ថុតាងមួយចំនួន ត្រូវបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕