• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ត្រីរាជ១ក្បាល ទម្ងន់១២០គីឡូក្រាម ប្រវែង២ម៉ែត្រ ត្រូវបានពលរដ្ឋឈ្មោះ ស៊ឺ ម៉ៅ លែងចូលទន្លេសាបវិញ

កណ្ដាល៖រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមកោតសរសើរដ៏ស្មោះ និងថ្លៃងអំណរគុណចំពោះ លោក ស៊ឺ ម៉ៅ ដែលបានលែងត្រីរាជ១ក្បាល ទម្ងន់១២០គីឡូក្រាម ប្រវែង២ម៉ែត្រ ចូលក្នុងទន្លេសាបវិញ បន្ទាប់ពីនេសាទបាននាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភូមិតាពៅ ឃុំកោះចិន ស្រុកពញា ខេត្តកណ្តាល។
សកម្មភាពនេះ គឺជាគំរូដ៏ល្អនិងមានតម្លៃ មិនអាចកាត់ថ្លៃបាន ក្នុងការរួមចំណែកថែរក្សា ការពារ និងអភិរក្សប្រភេទត្រីដែលជិតផុតពូជនេះ ឱ្យមានវត្តមានកាន់តែច្រើនក្នុងដែនទឹកធម្មជាតិសម្រាប់កូនចៅក្រោយៗទៀត៕