• Cambodia Peace Channel
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-កំពង់លួង ជាគោលដៅទេសចរណ៍ដ៏ស្រស់បំព្រង និងភូមិបណ្ដែតទឹកដែលបង្ហាញដល់ភ្ញៀវទេសចរ ពីទំនៀមទម្លាប់ ប្រពៃណីជំនឿ សាសនាចម្រុះរបស់ប្រជាជនសហគមន៍

ពោធិ៍សាត់៖សហគមន៍ភូមិបណ្ដែតទឹកកំពង់លួង ស្ថិតនៅចម្ងាយ ប្រហែល៥គ.ម ពីផ្លូវជាតិលេខ៥ ចំណុចប្រសព្វទីរួមស្រុកក្រគរ  ជាគោលដៅទេសចរណ៍ដ៏ស្រស់បំព្រង និងភូមិបណ្ដែតទឹកដែលបង្ហាញដល់ភ្ញៀវទេសចរ ពីទំនៀមទម្លាប់ ប្រពៃណីជំនឿ សាសនាចម្រុះរបស់ប្រជាជនសហគមន៍ ជាពិសេសមុខរបរជាមូលដ្ឋានរបស់ប្រជានេសាទ តាមរដូវកាល ដែលជាជីវភាពមួយបន្តមករាប់តំណមនុស្សតាំងពីបុរាណកាល ។
បច្ចុប្បន្នភ្ញៀវទេសចរ អាចជួលទូកជិះកម្សាន្ត ទស្សនាភូមិបណ្តែតទឹក ព្រៃរនាម ការនេសាទបែបប្រពៃណី និងថ្ងៃលិចដ៏ស្រស់ស្រទន់លើផ្ទៃបឹងទន្លេសាប  ៕