• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-មុខសញ្ញាក្រុមទម្លាក់យោង ប្រុសស្រីចំនួន៤នាក់ ត្រូវនគរបាលស្រុកក្រគរក្របួចបាន

ខេត្តពោធិ៍សាត់ ៖ ក្រុមទម្លាក់យោង ប្រុសស្រី ចំនួន៤នាក់ ត្រូវកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ ស ថេង ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានធ្វើការបង្ក្រាប ករណីឆបោក (យកគ្រឿងអលង្ការ) នៅចំណុចផ្សារសាមគ្គីក្រគរ ឃាត់ជនសង្ស័យចំនួន ៤នាក់ស្រី ២នាក់ ដោយប្រើរូបភាពទម្លាក់របស់ ឥវ៉ាន់ ហើយបបួលជនរងគ្រោះ ចែកគ្រឿងអលង្ការក្លែងក្លាយ និងបន្លំយកគ្រឿងអលង្ការពិតរបស់ជនរងគ្រោះ។

វត្ថុតាង ដែលសមត្ថកិច្ច ដកហូតបានរួមមាន ៖ គ្រឿងលោហធាតុមួយចំនួន, ប្រាក់៥ម៉ឺនរៀល និង ១០០ដុល្លារ, ទូរសព្ទដៃ៤គ្រឿង, ម៉ូតូ ២គ្រឿង និងសម្ភារៈមួយចំនួនទៀត សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕