• Cambodia Peace Channel
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-រូបនាគធ្វើពីឫស្សី​លាបពណ៌មាស បានលេចរូបរាងយ៉ាងស្រស់ស្អាត​ នៅរមណីយដ្ឋាន​វប្បធម៍ប្រវត្តិសាស្រ្តវត្តភ្នំ​

ភ្នំពេញ៖រូបនាគធ្វើពីឫស្សី​លាបពណ៌មាស បានលេចរូបរាងយ៉ាងស្រស់ស្អាត​ នៅរមណីយដ្ឋាន​វប្បធម៍ប្រវត្តិសាស្រ្តវត្តភ្នំ​ នេះបើយោងតាមគណនីហ្វេសប៊ុក របស់ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤  នេះ ។
លោក កើត ឆែ បានឪ្យដឹងថា សកម្មភាពក្រុមការងាររៀបចំសង្ក្រាន្តវត្តភ្នំ​ កំពុងតែមមាញឹក​រៀបចំ​ រូបនាគធ្វើពីឫស្សី​លាបពណ៌មាសយ៉ាងស្រស់ស្អាត​ នៅរមណីយដ្ឋាន​វប្បធម៍ប្រវត្តិសាស្រ្តវត្តភ្នំ​ សូមបងប្អូនប្រជាពលរដ្ឋ​ អញ្ជេីញចូលរួមកម្សាន្តសប្បាយនៅសង្ក្រាន្តវត្តភ្នំ​ ឱ្យបានច្រេីនកុះករ​ ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ជុំ ។
សូមជម្រាបផងដែរថា រដ្ឋបាល​រាជធានីភ្នំពេញ​ នឹង​រៀប​ចំ​ព្រឹត្តិការណ៍​សង្រ្កាន្ត​វត្តភ្នំ​ នា​រមណីយដ្ឋាន​វប្បធម៍ប្រវត្តិសាស្រ្តវត្តភ្នំ​ រយៈពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤​ ខាងមុខនេះ ៕