• Cambodia Peace Channel

ទីបំផុត ! ហង្សក្រហម Liverpool អាចហើរផុតពីជុងអ្នកមានបុណ្យ FC Barcelona ហើយ

អង់គ្លេស៖ការប្រកួតជើងទី២នៃក្របខណ្ឌ UEFA Champion League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាងក្លិប Liverpool និងក្លិប FC Barcelona កាលពីយប់មិញពិតកក្រើកទីលាន Anfield និងអង្រួនបេះដូងអ្នកគាំទ្រយ៉ាងខ្លាំង។

រឿងដែលមិននឹកស្មានដល់ មជ្ឈដ្ឋានទូទៅយល់ឃើញថា ភាគរយតិចបំផុតដែលហង្សក្រហមអាចហើរផុតពីជុងអ្នកមានបុណ្យ ដោយជើងទី១ ក្រុមអ្នកមានបុណ្យ FC Barcelona បានបំបាក់ហង្សក្រហម Liverpool ៣៖០ នៅកីឡដ្ឋាន Camp Nou។

ប៉ុន្តែក្នុងវិស័យកីឡាបាល់ទាត់ អ្វីៗក៏អាចកើតឡើងយ៉ាងពិតប្រាកដមែន នៅកីឡដ្ឋាន Anfield របស់Liverpool យប់មិញ ហង្សក្រហមបានបំបាក់ក្រុមអ្នកមានបុណ្យក្នុងលទ្ធផល ៤ទល់នឹង០ ធ្វើឲ្យក្លិប FC Barcelona ធ្លាក់ពី UCL យ៉ាងអាម៉ាស់។

គួររម្លឹកថា មុនការប្រកួតជើងទី២ រវាងក្លិប FC Barcelona និង Liverpool កំពូលកីឡាករលំដាប់ពិភព Christiana Ronaldo ក៏បានព្យាករណ៍ទុកថា ហង្សក្រហមនឹងអាចវាយបកយកឈ្នះមកលើ FC Barcelona ដែរ! ហើយនេះជាពិត ហង្សក្រហមនៅតែជាហង្សក្រហម៕

ដោយ៖ស្រ៊ីប ឡានី