• Cambodia Peace Channel

អ្នកធ្វេីការឱ្យគេ​ តែងនិយាយថា​ “ខ្ញុំនឹងធ្វេីការឱ្យអ្នក​ បេីអ្នកផ្តល់ផលតបស្នងមកខ្ញុំវិញ”

អាមេរិក​៖នៅ​ពេល​មនុស្ស​ម្នាក់​មាន​អារម្មណ៍​ភ័យខ្លាច​ សេចក្តី​ត្រូវ​ការ​ស្ថិរភាព​ការងារ​ក៏ផុស​ចេញ​មកជា​បន្ទាន់​ ។ វាជា​ពាក្យ​ដែល​មនុស្ស​ធ្វើ​ការ​ឱ្យ​គេ​ ដេីម្បី​ប្រាក់​ខែ​ តែងលេីក​យក​មកប្រេី​ជា​ញឹកញាប់​ ។

អ្វី​ដែល​ទាក់ទង​ ប្រាក់​និង​ការងារ​ មាន​មនុស្ស​ជាច្រើន​ស្អប់​សេចក្តី​ភ័យខ្លាច​ ដែល​កេីត​មក​ពី​ភាព​មិន​ទៀងទាត់​ផ្នែក​សេដ្ឋកិច្ច​ ។ ហេតុ​នេះ​ហើយ​ ទេីប​ពួកគេ​ខិតខំ​ស្វែង​រក​ស្ថិរភាព​ការងារ​ ។

មនុស្ស​ធ្វើ​ការ​ឱ្យ​គេ​ ដេីម្បី​ប្រាក់​ខែ​ គន្លឹះ​សំខាន់​គឺ​ ភាព​មិន​ទៀងទាត់​ធ្វើ​ឱ្យ​ពួកគេ​គ្មាន​សេចក្តី​សុខ​ ។ ដោយ​ឡែក​ ពួកគេ​មាន​សេចក្ដី​សុខ​បាន​ លុះត្រាតែ​អ្វី​គ្រប់​យ៉ាង​មាន​ភាព​ជាក់លាក់​ប្រាកដ​ប្រជា​ ។

អ្នក​ដែល​ធ្វើ​ការ​ដេីម្បី​ប្រាក់​ខែ​ ភាគច្រើន​និយាយ​ថា”ខ្ញុំនឹងធ្វេីការឱ្យអ្នក​ បេីអ្នកផ្តល់ផលតបស្នងមកខ្ញុំវិញ”។

ពួកគេ​ព្យាយាម​កាត់បន្ថយ​ការ​ភ័យខ្លាច​ ដោយ​ស្វែង​រក​ភាព​ទៀងទាត់​ឱ្យ​បាន​កាន់​តែ​ច្រើន​ ។ ចំណែក​រឿង​ប្រាក់​ខែ​វិញ​ ពួកគេ​ ត្រូវ​ស្វែង​រក​ស្ថិរភាព​និង​កិច្ច​សន្យា​ការងារ​ដ៏​ជាក់លាក់​មួយ​ ។

ម្យ៉ាង​វិញ​ទៀត​ ពួកគេ​តែងតែ​និយាយ​ថា”ខ្ញុំ​មិន​ចាប់​អារម្មណ៍​រឿង​ប្រាក់​ខ្លាំង​ប៉ុន្មាន​ទេ​ ដោយ​ត្រូវ​ការ​ស្ថិរភាព​ការងារ​សំខាន់​ជាង​”។

ពាក្យ​ថា”និយោជិត​”ឬ​អ្នក​ធ្វើការ​ឱ្យ​គេ​ ជា​ប្រធាន​ក្រុមហ៊ុន​ក៏ដោយ​ គឺ​ វា​អាស្រ័យ​លើ​កិច្ច​សន្យា​ការងារ​ដែល​បាន​ចុះ​ហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ដែល​ជា​ថៅកែ​គេ​ប៉ុណ្ណោះ​ ។

នេះ​ជា​ខ្លឹម​សារ​ដកស្រង់​ពី​សៀវភៅ​ “Rich Dad Poor Dad”​និពន្ធ​ដោយ​លោក​ Robert Kiyosaki ៕

Sunrise scene