• Cambodia Peace Channel

ស្ត្រីប៉ាឡេស្ទីនចំនួន៦០នាក់ កំពុងជាប់ពន្ធនាគារនៅក្នុងប្រទេសអ៊ីស្រាអែល

ប៉ាឡេស្ទីន ៖ យោងតាមរបាយការណ៌របស់ស្ថាប័ន IMEU បានអោយដឹងថា ថ្មីៗនេះស្ត្រីប៉ាឡេស្ទីនចំនួន៦០នាក់ កំពុងជាប់ពន្ធនាគារនៅក្នុងប្រទេសអ៊ីស្រាអែល។ ការកាន់កាប់របស់យោធាអ៊ីស្រាអែលគឺស្មើនឹងការឃុំឃាំងដ៏ច្រើនបំផុតសម្រាប់ប៉ាឡេស្ទីនទាំងអស់រាប់ទាំងស្ត្រី និងកុមារ ។

ចាប់តាំងពីឆ្នាំ១៩៦៧មកដល់បច្ចុប្បន្ននេះ អ៊ីស្រាអែលបានចាប់ស្ត្រីប៉ាឡេស្ទីនដាក់ពន្ធនាគាររបស់ខ្លួនចំនួន ១៥,០០០នាក់ហើយ ដោយមិនមានអង្គការ ឬស្ថាប័នបរទេសណាជួយដឹងលឺ និងដោះស្រាយបញ្ហាការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរមកលើពលរដ្ឋប៉ាឡេស្ទីនឡើយ ៕