• Cambodia Peace Channel

អារ៉ាប៊ីសាអូឌីតបានសម្តែងការស្វាគមន៌ក្រុមហាជ្ជីមកពីកាតា បើទោះបីជារដ្ឋាភិបាលប្រទេសទាំងពីរមានជម្លោះការទូតយ៉ាងណាក្ដី

អារ៉ាប់ប៊ីសាអូឌីត៖ ថ្ងៃពុធនេះ អារ៉ាប៊ីសាអូឌីត បានសម្តែងការស្វាគមន៍ដល់ប្រជាពលរដ្ឋកាតាដែលមានបំណងចង់ធ្វើបុណ្យហាជ្ជី (Hajj) នៅឆ្នាំនេះ បើទោះបីអាជ្ញាធរកាតា បានរារាំងយ៉ាងណាក្ដី។

តាមរយៈការចុះផ្សាយរបស់សារព័ត៌មាន Al Arabiya បានអោយដឹងថា នៅថ្ងៃទី០៨ សីហានេះ រដ្ឋមន្ត្រីក្រសួងហាជ្ជីនិងអ៊ុំរ៉ស់ លោក Muhammad Saleh Benten បានបញ្ជាក់អះអាងកាលពីថ្ងៃអង្គារថា ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅតែស្វាគមន៍អ្នកធ្វើធម្មយាត្រាកាតាណាដែលចង់ធ្វើ Hajj នៅឆ្នាំនេះ។

លោក Benten បានបន្ថែមថា នគរនេះនឹងធានាឱ្យអ្នកធ្វើធម្មយាត្រាកាតា អាចអនុវត្តន៍បានយ៉ាងងាយស្រួល បើទោះបីជារដ្ឋាភិបាលកាតារារាំងគេហទំព័របង្កើតឡើងជាពិសេសដើម្បីជួយសម្រួលដល់ដំណើរការសម្រាប់ពួកអ្នកធ្វើធម្មយាត្រាកាតាក៏ដោយ ។

លោក Benten បានបញ្ជាក់សាជាថ្មីថា នគរនេះនឹងធានាថាពួកអ្នកធ្វើធម្មយាត្រាកាតានៅតែអាចចុះបញ្ជីព័ត៌មានលម្អិតរបស់ពួកគេនិងបញ្ចប់ការបំពេញក្រដាសស្នាមនៅឯអាកាសយានដ្ឋាននៅហ្សេដាដា ហើយប្រជាជន Qataris រស់នៅក្រៅ Qatar អាចចូលទៅកាន់វិបផតថល ដើម្បីចុះឈ្មោះព័ត៌មានរបស់ពួកគេតាមរយៈគេហទំព័ររបស់ក្រសួងពាក់ព័ន្ធ ។

គួរជំរាបថា ឆ្នាំនេះ អ្នកឥស្លាមដែលនឹងធ្វើហាជ្ជនៅអារ៉ាប៊ីសាអីឌីត អាចនឹងមានចំនួនជាង ៤ លាននាក់ ៕