• Cambodia Peace Channel

គូរពិសេស ! បឹងកេត និង ភ្នំពេញក្រោន បញ្ចប់ត្រឹមលទ្ធផលស្មើគ្នា ៤៖៤

ភ្នំពេញ៖ការប្រកួតគូរពិសេសសម្រាប់លីគកំពូលកម្ពុជា កាលពីយប់ថ្ងៃទី៧ ខែកក្កដា ម្សិលមិញនេះ ពិតជាជក់ចិត្ត រវាងក្លិបបាល់ទាត់បឹងកេតអែហ្វស៊ី និង ក្លិបបាល់ទាត់ភ្នំពេញក្រោន នៅកីឡដ្ឋាន RSN របស់ភ្នំពេញក្រោន ដែលមានអ្នកចូលរួមទស្សនាផ្ទាល់យ៉ាងច្រើនកុះករ។

ក្រុមទាំង២ វាយបកគ្នាទៅវិញទៅមក ដោយខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា រកបាន ២គ្រាប់ក្នុងការប្រកួតបើកជុំទី២ នៃលីគកំពូលកម្ពុជា ខណៈ Booysen របស់ភ្នំពេញក្រោន រកបាន ២គ្រាប់ផងដែរ។

ក្លិបភ្នំពេញក្រោន បានបន្តដាក់សម្ពាធយ៉ាងខ្លាំងទៅលើក្លិបបឹងកេត ក្រោយខ្សែការពារ ស្លេះ សេន អាជ្ញាកណ្តាលពិន័យកាតក្រហម។ ការប្រកួតកាន់តែតានតឹងនៅដើមតង់ទី២ ពេលភ្នំពេញក្រោនបាននាំមុខបឹងកេត ហើយបឹងកេតបានតាមស្មើ។ ចប់ការប្រកួត ក្រុមទាំង២ បានត្រឹមស្មើរគ្នាក្នុងលទ្ធផល ៤ទល់នឹង៤។

សូមជម្រាបថា ការប្រកួតលីគកំពូលកម្ពុជា នៃពានរង្វាន់ Metfone Cambodian League នៅជើងទី២ រវាងក្រុមបឹងកេត និងភ្នំពេញក្រោន ក្នងលទ្ធផល៤ទល់នឹង៤ ខណៈខ្សែការពារម្នាក់របស់បឹងកេតទទួលកាតក្រហម៕ ដោយ៖ស្រ៊ីប ឡានី