• Cambodia Peace Channel

ដំណឹងល្អ ! ស្ថានីយ៍ទូរទស្សន៍ CTN, CNC, MYTV នឹងធ្វើការផ្សាយផ្ទាល់ក្នុងជំនួបរវាង កម្ពុជា និងអ៊ីរ៉ង

ភ្នំពេញ៖ក្នុងជំនួបរវាងគោព្រៃកម្ពុជា និងអ៊ីរ៉ង ក្រុមហ៊ុន CBS របស់ស្ថានីយ៍ទូរទស្សន៍ CTN, CNC, MYTV ឲ្យដឹងថា ក្រុមហ៊ុនបានទទួលសិទ្ធផ្សាយបន្ដផ្ទាល់ក្នុងវគ្គជម្រុះជុំទី២ នៃប្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា នាថ្ងៃទី១០ ខែតុលា ខាងមុខនេះ។ នេះបើតាមការបញ្ជាក់ពីលោក ស៊ីថូ ណាថាន ប្រធានផ្នែកកីឡាស្ថានីយ៍ទូរទស្សន៍ CBS។

នេះគឺជាដំណឹងល្អមួយសម្រាប់អ្នកគាំទ្រកម្ពុជាដែលកំពុងទន្ទឹងរង់ចាំទស្សនា និងគាំទ្រដល់ក្រុមជម្រើសជាតិកម្ពុជា ដែលនឹងត្រូវជួបតតាំងជាមួយក្រុមខ្លាំងអ៊ីរ៉ង់។ អ្វីដែលអ្នកគាំទ្ររំពឹងទុក គឺគោព្រៃនឹងអាចបង្ហាញទម្រងលេងយ៉ាងល្អក្នុជំនួបនេះ ដូចដែលគោព្រៃធ្លាប់ធ្វើកន្លងមកក្រោមការដឹកនាំរបស់លោក Keisuke Honda។

សូមបញ្ជាក់ថា ក្រុមគោព្រៃកម្ពុជា នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិអ៊ីរ៉ង នៅថ្ងៃទី១០ ខែតុលា វេលាម៉ោង ៨៖៣០នាទី ម៉ោងនៅកម្ពុជា ក្នុងវគ្គជម្រុះជុំទី២ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា ក្នុងពូល C នៅកីឡដ្ឋាន Azadi នៅអ៊ីរ៉ង មុនបើកកីឡដ្ឋានជាតិអូឡាំពិកទទួលក្រុមភ្ញៀវ អ៊ីរ៉ាក់ នៅថ្ងៃទី១៥ ខេតុលា ខាងមុខនេះ៕