• Cambodia Peace Channel

ក្រសួងសុខាភិបាល សម្រេចយករាល់ថ្ងៃចន្ទនៃសប្តាហ៍នីមួយៗ ធ្វើសន្នីសីទកាសែតជុំវិញ បច្ចុប្បន្នភាពជំងឺកូវីដ-១៩

ភ្នំពេញ៖នៅថ្ងៃពុធ ទី៨ ខែមេសា នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានមួយស្តីពី ការធ្វើសន្នីសីទសារព័ត៌មានអំពីបច្ចុប្បន្នភាពជំងឺកូវីដ១៩ ដែលនឹងប្រព្រឹត្តទៅជារៀងរាល់ថ្ងៃចន្ទនៃសប្តាហ៍នីមួយៗ វេលាម៉ោង ៩៖៣០នាទីព្រឹក នៅទីស្តីការក្រសួងសុខាភិបាល។

ការសម្រេចនេះធ្វើឡើងយោងតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី៧ ខែមេសា នៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី។

សូមជម្រាបថា សន្និសីទសារព័ត៌មាននេះ មានគោលបំណងជម្រាបជូនដល់អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស អំពីស្ថានភាព និងបច្ចុប្បន្នភាពជំងឺកូវីដ១៩ រាយការណ៍អំពីការរាត្បាត និងអន្តរាគមឆ្លើយតប និងផ្តល់ព័ត៌មានស្តីពីវិធានការទប់ស្កាត់នៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ ផងដែរ៕