• Cambodia Peace Channel

ទឹកបានហូរចូលភូមិវាលថ្លាន់​ នៃខណ្ឌដង្កោ​ សូមអោយអាជ្ញាធរពាក់ព័ន្ធ​ ជួយដោះស្រាយជាបន្ទាន់​ ផង​ (វីដេអូ)

ភ្នំពេញ៖បន្ទាន់​ ! នាវេលាម៉ោងជាង៦ព្រឹក​ ថ្ងៃទី៩​ ខែតុលា​ ឆ្នាំ២០២០​ នេះ​ ទឹកបានហូរចូលភូមិវាលថ្លាន់​ សង្កាត់គងនយ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ហើយ​ ។

ទន្ទឹមនេះ​ ប្រជាពលរដ្ឋក្នុងភូមិ​ កំពុងសម្តែងការព្រួយបារម្ភ​ អំពីការលិចលង់ផ្ទះសម្បែង​ ដោយសូមអោយអាជ្ញាធរពាក់ព័ន្ធ​ ជួយដោះស្រាយនេះ​ ជាបន្ទាន់​ ផង​ ។

បញ្ហានេះ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ ថ្លែងប្រាប់ CPC NEWS ថា ដោយសារស្ថានភាពកម្ពស់ទឹកកើនឡើងខ្ពស់ តែយើងក៏ត្រៀមលក្ខណៈជួយពួកគាត់ ផងដែរ ។

ទឹកចូលក្នុងភូមិវាលថ្លាន់ នាពេលេនេះ គឺ ដោយសារជំនន់ទឹកភ្លៀងមកពីខេត្តកំពង់ស្ពឺ ហូរចូលទឹកស្ទឹងព្រែកត្នោត ដែលអ្នកភូមិរស់នៅប្របស្ទឹងមួយនេះ ៕