• Cambodia Peace Channel

ថ្ងៃនេះ ក្រសួងសុខាភិបាលរកឃើញមានអ្នកឆ្លងវីរុសកូវីដ-១៩ ថ្មី​ ម្នាក់ និងព្យាបាលជាសះស្បើយម្នាក់

ភ្នំពេញ៖ក្រសួងសុខាភិបាលរកឃើញមានអ្នកឆ្លងវីរុសកូវីដ-១៩ ថ្មី​ ម្នាក់ ជាជនជាតិខ្មែរ មានអាយុ ២៩ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ថ្មីៗនេះ ខណៈក្រសួងសុខាភិបាលប្រកាសព្យាបាលជាសះស្បើយម្នាក់ផងដែរ ស្នាក់នៅខេត្តបាត់ដំបង នៅថ្ងៃទី៨ ខែតុលា ម្សិលមិញនេះ។

នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ នេះ ។

សូមជម្រាបថា អ្នកជំងឺកូវីដ-១៩ ថ្មីម្នាក់នេះ ត្រូវបានដាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ខណៈអ្នកជំងឺទើបព្យាបាលជាសះស្បើយខាងលើ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យពីមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងផងដែរ៕