• Cambodia Peace Channel

អគ្គិភ័យកំពុងលេបត្របាក់អាគារលំនៅដ្ឋាន ៣៣ជាន់នៅកូរ៉េខាងត្បូង តម្រូវជម្លៀសប្រជាជនរាប់រយនាក់ជាបន្ទាន់

សេអ៊ូល៖ នៅព្រឹកថ្ងៃសុក្រនេះ អគ្គិភ័យបានឆាបឆេះនៅក្នុងអាគារលំនៅដ្ឋានកម្ពស់ ៣៣ជាន់មួយកន្លែង ដែលបណ្តាលឲ្យមានមនុស្សរងរបួសជាច្រើននាក់។

បើតាម CNA នៅថ្ងៃទី៩ ខែតុលានេះ រូបភាពពីកន្លែងកើតហេតុនៅអ៊ូសានបានបង្ហាញអណ្តាតភ្លើងដ៏សម្បើមមួយកំពុងឆាបឆេះលើអគារកម្ពស់ ៣៣ ជាន់ ខណៈដែលក្រុមអ្នកពន្លត់អគ្គិភ័យកំពុងព្យាយាមបាញ់ទឹកពន្លត់ភ្លើងពីខាងក្រោម។

ភ្លាមៗមិនទាន់មានសេចក្តីរាយការណ៍ជាក់លាក់ពីអ្នករងរបួសនៅឡើយទេ ប៉ុន្តែខាងក្រសួងមហាផ្ទៃ ផ្នែកនាយកដ្ឋានសុវត្ថិភាពកូរ៉េខាងជើងបានសន្និដ្ឋានបឋមថា មនុស្សយ៉ាងតិច ៨៨នាក់បានរងរបួសក្នុងហេតុការណ៍នេះ។

ទោះជាយ៉ាងមន្ត្រីជំនាញកំពុងស៊ើបអង្កេតរកមូលហេតុនៃអគ្គិភ័យនេះ និងបានជម្លៀសប្រជាជនរាប់រយនាក់ដើម្បីសុវត្ថិភាព៕