• Cambodia Peace Channel

ទីបំផុតប្រទេសចិន ព្រមចូលរួមជាមួយ WHO ក្នុងការផ្តល់វ៉ាក់សាំងកូវីដដល់ប្រទេសក្រីក្រ ខណៈអាមេរិក និងរុស្ស៊ីបន្តបដិសេធ

ប៉េកាំង៖ ប្រទេសចិនបាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនយល់ព្រមចូលរួមជាផ្លូវការ នូវកម្មវិធីមនុស្សធម៌ COVAX ដែលជាកម្មវីធីផ្តល់នូវវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដល់ប្រទេសក្រីក្រជាងគេនៅក្នុងពិភពលោក។

បើតាមការចុះផ្សាយដោយ CNA នៅថ្ងៃទី៩ ខែតុលានេះ វត្តមាននៃការចូលរួមរបស់ប្រទេចិន បានក្លាយជាការចូលរួមមួយចំណែកយ៉ាងធំក្នុងការគាំទ្រកម្មវិធីមនុស្សធម៌នេះឲ្យសម្រេចបានតាមគោលដៅ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ហួឈុន យីង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាប្រទេសចិនមានសមត្ថភាពផលិតវ៉ាក់សាំង COVID-១៩ ហើយនឹងផ្តល់អាទិភាពដល់ការផ្គត់ផ្គង់ដល់ប្រទេសកំពុងអភិវឌ្ឍន៍នៅពេលដែលវ៉ាក់សាំងបានត្រៀមរួចរាល់។

សូមជម្រាបថាកម្មវិធីមនុស្សធម៌ COVAX ត្រូវបានបង្កើតឡើងដោយមានគំនិតផ្តួចផ្តើមដោយអង្គការសុខភាពពិភពលោក WHO មានគោលបំណងផ្តល់វ៉ាក់សាំងយ៉ាងហោចណាស់ ២ ពាន់លានដូសនៅចុងឆ្នាំ ២០២១ដល់ប្រជាជននៃប្រទេសក្រីក្រក្នុងលោក ដែលមានប្រទេសសេដ្ឋកិច្ចធំជាច្រើនចូលរួម ប៉ុន្តែអាមេរិក និងប្រទេសរុស្ស៊ីបានបដិសេធមិនចូលរួមឡើយ៕