• Cambodia Peace Channel

សម្តេចតេជោ ហ៊ុន សែន ណែនាំអោយអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ ចំពោះស្ថានភាពទឹកជំនន់ដែលបាននិងកំពុងកើតមានឡើងនាពេលបច្ចុប្បន្ន នេះ

ភ្នំពេញ៖ដើម្បីឆ្លើយតបនឹងបញ្ហាគ្រោះទឹកជំនន់ដែលបាននិងកំពុងកើតមាននាពេលបច្ចុប្បន្ន នេះ , សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំអោយក្រសួងស្ថាប័ន ពាក់ព័ន្ធ និង រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដោយចាត់វិធានការចាំបាច់នានា ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី «លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី» នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ នេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា អាជ្ញាធរត្រូវដឹកនាំកម្លាំងក្នុងការចេញទៅជួយសង្គ្រោះប្រជាពលរដ្ឋតាមភូមិសាស្ត្រដែលទទួលខុសត្រូវអោយបានទាន់ពេលវេលា ដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ ព្រមទាំងកាត់បន្ថយអោយបានជាអតិបរមានូវការលំបាកនិងផលប៉ះពាល់ដល់ទ្រព្យសម្បត្តិអាយុជីវិតរបស់ប្រជាពលរដ្ឋ ៕