• Cambodia Peace Channel

CPC-ផ្អាកតួនាទី ភារកិច្ចបណ្តោះអាសន្ន លោកមេប៉ុស្ត៏ និងលោកអធិការរងទទួលផែនប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពត

កំពត៖លោកវរសេនីយ៍ត្រី សែម សីហា អត្តលេខ 79309 ឋានៈអធិការរងទទួលផែនការងារ ប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកជុំគិរី និង លោកវរសេនីយ៍ត្រី គង់ កប អត្តលេខ 41432 ឋានៈ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែចែង នៃអធិការដ្ឋាននគរបាលស្រុកជុំគិរី ត្រូវបានផ្អាកតួនាទី ភារកិច្ចបណ្តោះអាសន្នក្រោយរកឃើញថា បានធ្វើខុស និង វិន័យ ០០៦ របស់កងកំលាំងនគរបាលជាតិនេះបើយោងតាមលិខិតបង្កាប់ការចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់អោយដឹងថា តាមរយៈការចុះធ្វើអធិការកិច្ចប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមការងារពិតជាបានរកឃើញថា លោកមេប៉ុស្ត៏និងលោកអធិការរងទទួលគ្រឿងញៀនពិតជាបានធ្វើខុសនិងវិន័យ ០០៦ របស់កងកំលាំងនគរបាលជាតិពិតប្រាកដមែន ដូច្នេះស្នងការដ្ឋាននគរបាលខេត្តកំពត សម្រេចផ្អាកការងារជាបណ្តោះអាសន្នចំពោះលោក គង់ កប នាយប៉ុស្ត៏រដ្ឋបាលឃុំស្រែចែង និងលោក សែម សីហា អធិការរងទទួលគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកជុំគីរីចាប់ពីថ្ងៃនេះតទៅ ៕