• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-មន្ទីរពេទ្យព្រះកុសុមៈឃាត់រថយន្តគ្លីនិកឯកជនយីហោ សុខ ចិត្ត ដូនពេញក្រោយដឹកយុវជនម្នាក់បណ្ដាលអោយស្លាប់

ភ្នំពេញ ៖ មន្ទីរពេទ្យព្រះកុសុមៈឃាត់រថយន្តគ្លីនិកឯកជនយីហោ សុខចិត្តដូនពេញមៈ ដើម្បីប្រគល់ឱ្យទៅក្រសួងសុខាភិបាល ក្រោយដឹកយុវជនម្នាក់បណ្ដាលអោយស្លាប់ កាលពីម៉ោង០៧:២០នាទីព្រឹក ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវបេតុង កែងផ្លូវ២០១១ ក្នុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ  ។

តាមប្រភពព័ត៌បានអោយដឹងថា យុវជនរងគ្រោះជិះម៉តូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1A- 3528  វ៉ាជែងរថយន្ត ចូលទៅបំណែកផ្លូវម្ខាងទៀត ជ្រុលទៅបុកផ្ទប់ពីមុខរ៉ឺម៉កម៉ូតូដឹកប្រេងបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរក្រុមអ្នកគួកជេដឹកជនរងគ្រោះចេញេពីកន្លែងកើតហេតុតាមម៉ូតូកង់បីរួចសាងលើកដាក់រថយន្តគ្លីនិកឯកជន យកទៅ តែឃើញសភាពមិនស្រួល ដឹកបន្តទៅមន្ទីរពេទ្យព្រះកុសុមៈ ជាអកុសលហួសពេលទៅហើយ។

បច្ចុប្បន្ន រថយន្តគ្លីនិកឯកជនរបស់មន្ទីពេទ្យពហុព្យាបាល សុខ ចិត្ត ដូនពេញ ត្រូវបានឃាត់ទុកនៅមន្ទីរពេទ្យព្រះកុសុមៈ ដើម្បីប្រគល់ឱ្យទៅក្រសួងសុខាភិបាល ៕