• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-មហាជនសង្កេតឃើញថា ចំណាត់ការរបស់អាជ្ញាធរហាក់គ្មានប្រសិទ្ធភាព បន្ទាប់ពីក្រុមអាជីវករចាប់ផ្ដើមយកផ្លូវ២៣០ ធ្វើអាជីកម្មឡើងវិញ

ភ្នំពេញ៖ក្រុមបងប្អូនអាជីវករ បានចាប់ផ្ដើមលក់ដូរលើផ្លូវ២៣០ ជាប់របង​ម៉ុងឌីយ៉ាល់ឡើងវិញ​ ខណៈចំណាត់ការរបស់អាជ្ញាធរខណ្ឌទួលគោក ត្រូវបានមហាជនមើលឃើញថាមានប្រសិទ្ធភាពបានត្រឹមមួយដង្ហើមចង្រិតតែប៉ុណ្នោះ ។

តាមរយៈរូបភាពជាច្រើនសន្លឹកដែលCPC NEWS  ទទួលបាននៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ សង្កេតឃើញថា ក្រុមបងប្អូនអាជីវករលក់ដូរផ្លែឈើបានចាប់ផ្ដើមយកផ្លូវមួយខ្សែខាងលើ ប្រកបអាជីកម្មឡើងវិញ បង្កឲ្យមាន​ការ​កកស្ទះ​ចរាចរណ៍ និង​ទុក​ដាក់​សំរាម​មិនបានត្រឹមត្រូវ ដែលជាហេតុធ្វើអោយមហាជន ជាពិសេសអ្នកដំណើរសម្ដែងការមិនចេញចិត្ត ព្រមទាំងបានលើកឡើងថា ចំណាត់របស់អាជ្ញាធរខណ្ឌហាក់គ្មានប្រសិទ្ធភាពឡើយ ។

គួររម្លឹកផងដែរថា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ លោកលោក ស៊ីម សុផង់ អភិបាលរងខណ្ឌទួលគោក បានចុះរៀបចំសណ្ដាប់ធ្នាប់បាញ់ទឹកលាងសម្អាតតាមបណ្ដោយផ្លូវលេខ ២៣០និងមិនអនុញ្ញាតឲ្យអាជីវករទាំងអស់លក់ដូរនៅពេលថ្ងៃនោះទេ គឺអនុញ្ញាត​ឱ្យ​លក់​ដូរ​នៅ​ពេល​យប់​ជា​បណ្ដោះ​អាសន្ន​ក៏​ប៉ុន្តែ​មិន​ឲ្យ​តាំង​លក់​លើ​ទ្រង់​ផ្លូវ​នោះ​ទេ​ដើម្បី​ពលរ​ដ្ឋងាយស្រួលធ្វើដំណើរ នឹងធ្វើយ៉ាងណាពេលព្រឹកព្រលឹមម៉ោង ៦កន្លះទៅម៉ោង៧ ព្រឹក បរិស្ថាន​អនាម័យត្រូវតែស្អាត៕