• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតញៀន

ភ្នំពេញ៖ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតញៀន កាលពីថ្ងៃទី ០៨ខែមិនា ឆ្នាំ២០២៤ ចំណុចបន្ទប់ជួលក្រុម៤ ផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

លោកហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវបានអោយដឹងថា ជនសង្ស័យឈ្មោះ វ៉ាន់ បូរមី ភេទប្រុស អាយុ ៣១ឆ្នាំជនជាតិខែ្មរ មានទីលំនៅបន្ទប់ជួលក្រុម៤ ភូមិទួលសង្កែ សង្កាត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។ ដោយឡែកសម្ភារះដកហូតរួមមាន៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៤ កញ្ចប់ ។

បច្ចុប្បន្ន ជនសង្ស័យ រួ​មទាំងវត្ថុតាងកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៏តាមនិតិវិធី ៕