• Cambodia Peace Channel

UCL ឆ្នាំនេះវាយបកសាហាវណាស់ ! ទីបំផុត Spurs ឡើងទៅប៉ះ Liverpool វគ្គផ្តាច់ព្រ័ត្រ

ហូឡង់ដ៍៖នៅមុននេះបន្តិច ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ UEFA Champions League បានបញ្ចប់ហើយ ដោយរកឃើញមួយក្រុមទៀតឡើងទៅជួប Liverpool វគ្គផ្តាច់ព្រ័ត្រ។

ក្រុម Tottenham Hotspurs បានវាយបកយកក្រុម AFC Ajak ដោយលទ្ធផល ៣ ទល់ ២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ UEFA Champions League បើទោះបីជាក្រុម AFC Ajak នាំមុខនៅតង់ទីមួយ ២ទល់ ០ក៏ដោយ។

ដូច្នេះ មានន័យថាក្រុមដែលឡើងទៅវគ្គផ្តាច់ព្រ័ត្រគឺសុទ្ធតែមកពីក្របខណ្ឌលីគកំពូលអង់គ្លេស៕

ដោយ៖ស្រេន ឡាវី