• Cambodia Peace Channel

លោក សេក ចំណានរិទ្ធ ៖ ការថែរក្សាកាយសម្បទា និងកីឡាករវ័យក្មេងទើបចាញ់ កីឡាខេត្តកោះកុង

កំពត៖គ្រូបង្វឹកក្រុមជម្រើខេត្តកំពត លោក សេក ចំណានរិទ្ធិ បានលើកឡើងថា “កីឡាកររបស់ខ្ញុំភាគច្រើនក្មេងៗពេក ហើយកីឡាករកោះកុងចាស់ច្រើន
លេងប្រើរបៀបស្លាយច្រើនពេក អ៊ីចឹងដើម្បីការពារសុខភាពកាយសម្បទារបស់គាត់ គឺគាត់អត់ខ្វល់ពីរឿគ្រាប់បាល់ទេ សំខាន់សុខភាពរបស់គាត់
“។

លោកបានបន្តទៀតថា បន្ទាប់ពីធ្លាប់ប៉ះគ្នាក្នុងវគ្គចែកពូល គឺពួកខ្ញុំបានប្រាប់កីឡាកររបស់ខ្ញុំឲ្យព្យាយាមថែរក្សា Fair Play និងចេះអាធ្យាស្រ័យគ្នា។ មិនតែប៉ុណ្ណោះ កីឡាករចំណាស់ក្នុងជម្រើសដំបូងមានតែបួននាក់ទេ និង២នាក់ទៀតនៅកៅអីបម្រុង។

ការលើកឡើងបែបនេះ ក្រោយក្រុមជម្រើសខេត្តកំពត បានចាញ់ក្រុមកោះកុងក្នុងវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់សម្តេចអគ្គមហាសេមាបតីតេជោ ហ៊ុន សែន ថ្នាខេត្ត ក្នុងជំនួបដ៏តានតឹងនេះ។

នេះបើយោងតាមការចុះផ្សាយនៅលើគេហទំព័រ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ហៅកាត់ថា CNCC៕

ដោយ៖ស្រ៊ីប ឡានី