• Cambodia Peace Channel

Jose Mourinho ៖ ជ័យជំនៈរបស់ Liverpool កើតចេញពី Jurgen Klopp វាមិនមែនជាល្បិច យុទ្ធសាស្ត្រ ឬបច្ចេកទេស តែជាចិត្តសាស្ត្រ

អង់គ្លេស៖ក្រោយហង្សក្រហម Liverpool បានវាយបកយកឈ្នះក្លិប FC Barcelona កាលពីយប់ថ្ងៃអង្គារកន្លងទៅ មជ្ឈដ្ឋានទូទៅនូវតែលើកសរសើរក្រុមហង្សក្រហម ហើយកំពុងធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលជាខ្លាំង ទោះបីជុំទី១ ហង្សក្រហមចាញ់ ៣ទល់នឹង០ ក្តី។

ការវាយបកយកឈ្នះក្រុមអ្នកមានបុណ្យ FC Barcelona ៤ទល់នឹង០ នៅកីឡដ្ឋាន Anfield នេះ ធ្វើឲ្យគ្រប់គ្នានិយាយពីរឿងនេះមិនទាន់ស្ងាត់នៅឡើយទេ ហើយវាជារឿងអស្ចារ្យ ដែលហង្សក្រហមអាចធ្វើបានយ៉ាងល្អបែបនេះ។

អតីតគ្រូបង្វឹកក្រុមអធិរាជស Real Madrid និងបិសាចក្រហម Manchester United លោក Jose Mourinho បានសរសើរលោក Jurgen Klopp ថា “ជ័យជំនៈរបស់ហង្សក្រហម Liverpool គឺកើតចេញពី Jurgen Klopp វាមិនមែនជាល្បិច ក្បួន យុទ្ធសាស្ត្រ ឬបច្ចេកទេសទេ តែជាការរៀបចំផ្លូវចិត្តយ៉ាងល្អដល់កូនក្រុម។ ទាំងអស់នេះដែល Barcelona ចាញ់យ៉ាងអាម៉ាស់នៅ Anfield” ។

សូមជម្រាបថា ការវាយបកនាំជ័យជំនៈឲ្យហង្សក្រហមឡើងទៅវគ្គផ្តាច់ព្រ័ត្រ គឺគ្មានវត្តមានកំពូលខ្សែប្រយុទ្ធឆ្នើម Mohamed Salam និង Roberto Firmino ឡើយ ពោលគឺ Giorginio Wijnakdum រកបាន២គ្រាប់ និង Divock Origi រកបាន២គ្រាប់៕

ដោយ៖ស្រ៊ីប ឡានី