• Cambodia Peace Channel

ហុងកុងដាក់គោលដៅអូសទាញអ្នកទេសចរមូស្លីម ដើម្បីស្តារវិស័យទេសចរណ៍ឡើងវិញ

ហុងកុង៖ប្រធានក្រុមប្រឹក្សាទេសចរណ៍ហុងកុងបានប្រាប់ថា ផលប៉ះពាល់នៃមេរោគឆ្លងវីរុសថ្មីលើវិស័យទេសចរណ៍របស់ហុងកុងគឺមិនធ្លាប់មានពីមុនមកហើយទីក្រុងអាចសង្ឃឹមថានឹងឃើញអ្វីៗវិលត្រឡប់មករកសភាពធម្មតាវិញនៅខែកក្កដាខាងមុខ ដោយផ្នែកខ្លះដោយព្យាយាមអភិវឌ្ឍទីផ្សារថ្មី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel NewsAsia នៅរសៀលថ្ងៃទី៩ ខែមេសា ។

វិបត្ដិនៃមេរោគឆ្លង និងបាតុកម្មតវ៉ា បានធ្វើឱ្យសេដ្ឋកិច្ចរបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកមួយនេះ បានជួបបញ្ហាយ៉ាងខ្លាំង។

លោក ដាន ចេង នាយកប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលទេសចរណ៍ហុងកុងបានមានប្រសាសន៍ថា វានឹងផ្តោតលើការជំរុញការចំណាយរបស់អតិថិជនក្នុងតំបន់ទាក់ទាញភ្ញៀវទេសចរដីគោកឱ្យបានច្រើន និងលើកកម្ពស់ទីក្រុងទៅកាន់ទីផ្សារថ្មីដូចជាឥណ្ឌា វៀតណាមនិងជាពិសេសទេសចរណ៍មូស្លីម។

លោកចេងបាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅល្ងាចថ្ងៃពុធម្សិលមិញថា“ អ្វីដែលយើងអាចសង្ឃឹមបានគឺនៅក្នុងខែមិថុនា និងខែកក្កដាខាងមុខ” ។

ព្រំដែនហុងកុងបើកសេវាកម្មអាកាសចរណ៍ឡើងវិញហើយនោះជាពេលវេលាដែលយើងត្រូវបន្តនិងចាប់ផ្តើមផែនការស្តារឡើងវិញរបស់យើង។

គួរជម្រាបថា វិស័យទេសចរណ៍មានប្រហែល ៤.៥ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ហុងកុង និងផ្តល់ការងារដល់ប្រជាជនប្រមាណ ២៦០,០០០ នាក់៕