• Cambodia Peace Channel

កូរ៉េខាងជើងប្រកាសថា នឹងបង្ហាញសព្វាវុធថ្មីឱ្យពិភពលោកបានឃើញតាមរយៈក្បួនព្យុហយាត្រាយោធាដ៏ធំនៅថ្ងៃនេះ

ព្យុងយ៉ាង៖កូរ៉េខាងជើងត្រូវបានគេរំពឹងថានឹងរៀបចំព្យុហយាត្រាយោធាដ៏ធំមួយនៅថ្ងៃសៅរ៍នេះ ដែលអាចបង្ហាញអាវុធយុទ្ធ សាស្រ្តថ្មីៗ ប៉ុន្តែមិនទាន់មានរបាយការណ៍មួយដែលបញ្ជាក់ថា ទូរទស្សន៍រដ្ឋនឹងចាក់ផ្សាយព្រឹត្តិការណ៍នេះនៅឡើយទេ។ នេះបើតាម ការចុះផ្សាយដោយសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃទី១០ ខែតុលា។

នៅថ្ងៃសៅរ៍នេះប្រទេសកូរ៉េខាងជើងបាននឹងកំពុងរៀបចំប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតគណបក្សពលករដែលជា គណបក្សកាន់អំណាចជាមួយនឹងការដង្ហែរក្បួនព្យុហយាត្រាដ៏ធំ និងមានការប្រគំតន្ត្រី រួមជាមួយនិងព្រឹត្តិការណ៍ជាច្រើន។

មន្ត្រីនៃក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងដែលគ្រប់គ្រងកិច្ចការកូរ៉េខាងជើងបាននិយាយថា រដ្ឋាភិបាលក្រុងសេអ៊ូលកំពុងតាម ដានស្ងានការណ៍នេះ ប៉ុន្តែមិនទាន់មានសញ្ញាណាមួយនៃការចាក់ផ្សាយសុន្ទរកថារបស់មេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន ឬក្បួនដង្ហែយោធានោះទេ។

អស់រយៈពេលជាច្រើនសប្តាហ៍រូបភាពផ្កាយរណបពាណិជ្ជកម្មបានបង្ហាញឱ្យឃើញថា ទាហានកូរ៉េខាងជើងរាប់ពាន់នាក់ បានហ្វឹកហាត់ដើរក្បួនព្យុហយាត្រា ហើយមន្រ្តីកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងអាចប្រើព្យុហយាត្រាមួយ ដើម្បីបង្ហាញមីស៊ីលផ្លោងអន្តរទ្វីបថ្មី (ICBM) ឬនាវាមុជទឹកមីស៊ីលផ្លោងថ្មី (SLBM) ។ លើកចុងក្រោយដែលកូរ៉េខាងជើង ផ្សាយព្យុហយាត្រាយោធាផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍គឺនៅឆ្នាំ ២០១៧ នៅពេលដែលវាបានបង្ហាញមីស៊ីលផ្លោងអន្តរទ្វីបថ្មី (ICBM) ជាច្រើនចំពេលមានភាពតានតឹងកើនឡើងជាមួយសហរដ្ឋអាមេរិក។

គួរជម្រាបថា កិច្ចពិភាក្សាអំពីការរំសាយអាវុធនុយក្លេអ៊ែររវាងកូរ៉េខាងជើងជាមួយទីក្រុងវ៉ាស៊ីនតោនត្រូវបានបរាជ័យ ហើយមន្រ្តីកូរ៉េខាងត្បូងបាននិយាយថាលោកគីមអាចប្រើក្បួនព្យុហយាត្រាយោធាលើកនេះជាការបង្ហាញថាមពលយ៉ាងខ្លាំងក្លានៅមុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅខែវិច្ឆិកាខាងមុខ៕