អាជ្ញាធរ បង្ហាញលទ្ធផលនៃការខូចខាត ហេដ្ឋារចនាសម្ព័ន្ធ ប៉ះពាល់លំនៅដ្ឋាន និង ដំណាំស្រូវ ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិ៍សាត់
ពោធិ៍សាត់៖អ្នកនាំពាក្យរដ្ឋបាលខេត្តពោធិ៍សាត់ ថ្លែងថា ស្ថានភាពទឹកជំនន់ ទឹកភ្លៀងក្នុងខេត្តពោធិ៍សាត់ គិតត្រឹមថ្ងៃទី១០ ខែ តុលា ឆ្នាំ២០២០ នេះ បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់បន្តបន្ទាប់រយៈពេល៥ថ្ងៃជាប់គ្នា នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ បានបង្កឲ្យមានទឹកជំនន់ ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ ចំនួន៥ ក្រុង ស្រុក និង២៩ឃុំ សង្កាត់ ដែលបណ្តាលឲ្យប៉ះពាល់លំនៅដ្ឋាន ដំណាំស្រូវ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ។
រដ្ឋបាលខេត្តពោធិ៍សាត់ បង្ហាញថា ៖
១.ស្រុកវាលវែង៖ ប៉ះពាល់ចំនួន ៥ ឃុំ រួមមានឃុំប្រម៉ោយ ឃុំអន្លង់រាប ឃុំក្រពើពីរ ឃុំថ្មដា និងឃុំអូរសោម ក្នុងនោះលិចផ្ទះសំបែងប្រជាពលរដ្ឋសរុបចំនួន ២៣ខ្នង (ខូចខាតទាំងស្រុងចំនួន ១៩ខ្នង និងខូចខាតមធ្យមចំនួន ៤ខ្នង) ខូចខាតសម្ភារប្រើប្រាស់ផ្សេងៗមាន គោយន្ដចំនួន ០៣គ្រឿង ម៉ូតូចំនួន ០៣គ្រឿង ម៉ាស៊ីនគ្រប់ប្រភេទសរុបចំនួន ២២គ្រឿង និងសម្ភារប្រើប្រាស់ជាច្រើនទៀត, ហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទមាន ខូចស្ពានចំនួន ០៩កន្លែង ខូចលូចំនួន ២០កន្លែង បាក់ស្រុតក្បាលលូចំនួន ០១កន្លែង (ភូមិតាឡុះ) ថ្នល់គ្រួសក្រហមប្រវែង ១,២២៦ម៉ែត្រ និងខូចខាតដំណាំគ្រប់ប្រភេទសរុបចំនួន១,៦៧៣.៥ ហិកតា និង ២០,១២០ ដើម។
២.ក្រុងពោធិ៍សាត់៖ ប៉ះពាល់ ០៦ សង្កាត់ ក្នុងនោះលិចស្រូវ ចំនួន ១,៣០៤ ហិកតា លិចផ្លូវចំនួន ៣៩ ខែ្ស ស្មើនឹង ២៥,៥២២ ម៉ែត្រ ក្នុងនោះផ្លូវលំដីស ចំនួន ០៩ខ្សែ ស្មើនឹង ៤,០៣២ ម៉ែត្រ ផ្លូវគ្រួសក្រហម ចំនួន ២៤ ខ្សែ ស្មើនឹង ១៣,៧៥០ ម៉ែត្រ ផ្លូវកៅស៊ូចំនួន ០៣ ខ្សែ ស្មើនឹង ៧,២៥០ ម៉ែត្រ និងផ្លូវបេតុងចំនួន ០៣ខ្សែ ស្មើនឹង ៥៣៥ម៉ែត្រ។
៣.ស្រុកកណ្តៀង៖ ប៉ះពាល់ ០៨ឃុំ ស្មើនឹង ៦៦ភូមិ ក្នុងនោះលិចផ្លូវកៅស៊ូ ៩,៤៣០ម៉ែត្រ ផ្លូវដីក្រហមចំនួន ៣,៣០០ម៉ែត្រ បាក់ទំនប់ចំនួន ០៣កន្លែងមានប្រវែង ២៣ម៉ែត្រ ប៉ះពាល់ស្រូវចំនួន ៣,៤៨៥ហិកតា ស្រូវប៉ះពាល់ខ្លាំងចំនួន ១,៦១៤ហិកតា ស្រូវខូចចំនួន ៧៧៨ហិកតា និងប៉ះពាល់ដំណាំចំនួន ៦ហិកតា។
៤.ស្រុកភ្នំក្រវាញ៖ ប៉ះពាល់ ០៤ឃុំ រួមមានឃុំសំរោង ឃុំរកាត ឃុំបាក់ចិញ្ជៀន ឃុំព្រងិល ក្នុងនោះលិចស្រូវចំនួន ២៣០ ហិកតា ដំឡូងមីចំនួន ៣៦១ ហិកតា ពោតចំនួន ៣៥២ហិកតា ខូចខាតផ្លូវកៅស៊ូចំនួន ០៣កន្លែង ផ្លូវគ្រួសក្រហមចំនួន ២៦៥ ម៉ែត្រ រលំផ្ទះចំនួន ០១ខ្នង ដាច់ច្រោះក្បាលលូចំនួន ០១កន្លែង និងដាច់ផ្លូវចំនួន ០៤ កន្លែងមានប្រវែង ១,៤០៥ ម ។
៥.ស្រុកបាកាន៖ ប៉ះពាល់ ០៦ឃុំស្មើនឹង ៤៣ភូមិ ក្នុងនោះផ្ទៃដីស្រូវដែលរងផល់ប៉ះពាល់ចំនួន ១,៩២០.៥ ហិកតា ខ្នងផ្ទះដែលរងផលប៉ះពាល់ចំនួន ២៥ខ្នង (ឃុំត្រពាំងជងចំនួន ១២ខ្នង និងឃុំស្នាមព្រះចំនួន ១៣ខ្នង)។
ចំពោះទីតាំងដែលរងគ្រោះខាងលើ គណៈកម្មាធិការគ្រប់គ្រងមហន្តរាយខេត្ដ ក្រុង ស្រុក ឃុំ សង្កាត់ និងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បានចុះពិនិត្យអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង។
យោងតាមការតាមដានកម្ពស់ទឹកនៅក្នុងថ្ងៃនេះ ឃើញថាកម្ពស់ទឹកស្ទឹងស្រុកភ្នំក្រវាញមានចំនួន ៧,១៩ ម៉ែត្រ នៅក្នុងក្រុងពោធិ៍សាត់បាននឹងកំពុងបន្ដឡើង ៕
![](https://www.cpc-news.com/wp-content/uploads/2020/10/photo_2020-10-10_12-03-06-1-736x1024.jpg)
![](https://www.cpc-news.com/wp-content/uploads/2020/10/DJI_0560-1536x864-1-1024x576.jpg)
![](https://www.cpc-news.com/wp-content/uploads/2020/10/DJI_0575-1536x864-1-1024x576.jpg)
![](https://www.cpc-news.com/wp-content/uploads/2020/10/DJI_0588-1536x864-1-1024x576.jpg)
![](https://www.cpc-news.com/wp-content/uploads/2020/10/DJI_0589-1536x864-1-1024x576.jpg)
![](https://www.cpc-news.com/wp-content/uploads/2020/10/DJI_0592-1536x864-1-1024x576.jpg)
![](https://www.cpc-news.com/wp-content/uploads/2020/10/DJI_0596-1536x864-1-1024x576.jpg)
![](https://www.cpc-news.com/wp-content/uploads/2020/10/DJI_0607-1536x864-1-1024x576.jpg)
![](https://www.cpc-news.com/wp-content/uploads/2020/10/DJI_0610-1536x864-1-1024x576.jpg)
![](https://www.cpc-news.com/wp-content/uploads/2020/10/DJI_0627-1536x864-1-1024x576.jpg)
![](https://www.cpc-news.com/wp-content/uploads/2020/10/DJI_0634-1536x864-1-1024x576.jpg)
![](https://www.cpc-news.com/wp-content/uploads/2020/10/DJI_0652-1536x864-1-1024x576.jpg)
![](https://www.cpc-news.com/wp-content/uploads/2020/10/DJI_0678-1536x864-1-1024x576.jpg)
![](https://www.cpc-news.com/wp-content/uploads/2020/10/DJI_0683-1536x864-1-1024x576.jpg)
![](https://www.cpc-news.com/wp-content/uploads/2020/10/DJI_0702-1536x864-1-1024x576.jpg)
![](https://www.cpc-news.com/wp-content/uploads/2020/10/DJI_0727-1536x864-1-1024x576.jpg)
![](https://www.cpc-news.com/wp-content/uploads/2020/10/DJI_0736-1536x864-1-1024x576.jpg)
![](https://www.cpc-news.com/wp-content/uploads/2020/10/DJI_0746-1536x864-1-1024x576.jpg)
![](https://www.cpc-news.com/wp-content/uploads/2020/10/IMG_1788-1536x1024-1-1024x683.jpg)
![](https://www.cpc-news.com/wp-content/uploads/2020/10/IMG_1805-1024x1536-1-683x1024.jpg)
![](https://www.cpc-news.com/wp-content/uploads/2020/10/IMG_1841-1536x1024-1-1024x683.jpg)
![](https://www.cpc-news.com/wp-content/uploads/2020/10/IMG_1852-1536x1024-1-1024x683.jpg)
![](https://www.cpc-news.com/wp-content/uploads/2020/10/IMG_1857-1536x1024-1-1024x683.jpg)
![](https://www.cpc-news.com/wp-content/uploads/2020/10/IMG_1929-1536x1024-1-1024x683.jpg)
![](https://www.cpc-news.com/wp-content/uploads/2020/10/IMG_1963-1536x1024-1-1024x683.jpg)
![](https://www.cpc-news.com/wp-content/uploads/2020/10/IMG_1976-1536x1024-1-1024x683.jpg)
![](https://www.cpc-news.com/wp-content/uploads/2020/10/IMG_2215-1-1536x1024-1-1024x683.jpg)
![](https://www.cpc-news.com/wp-content/uploads/2020/10/IMG_2215-1536x1024-1-1024x683.jpg)
![](https://www.cpc-news.com/wp-content/uploads/2020/10/IMG_2238-1536x1024-1-1024x683.jpg)
![](https://www.cpc-news.com/wp-content/uploads/2020/10/IMG_2253-1536x1024-1-1024x683.jpg)
![](https://www.cpc-news.com/wp-content/uploads/2020/10/IMG_2266-1536x1024-1-1024x683.jpg)
![](https://www.cpc-news.com/wp-content/uploads/2020/10/IMG_2303-1536x1024-1-1024x683.jpg)
![](https://www.cpc-news.com/wp-content/uploads/2020/10/IMG_2315-1536x1024-1-1024x683.jpg)