• Cambodia Peace Channel

FFC ប្រកាសផ្អាកការប្រកួតកីឡាបាល់ទាត់ ៤ប្រភេទជាបណ្តោះអាសន្ន

ភ្នំពេញ ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ហៅកាត់ថា FFC បានជូនសេចក្តីព័ត៌មានស្តីពីការផ្អាកការប្រកួតកីឡាបាល់ទាត់ចំនួន៤ប្រភេទជាបណ្តោះអាសន្ន រហូតដល់មានការណែនាំពីក្រសូងអប់រំ យុវជន និងកីឡា ជាថ្មី។

នេះបើយោងតាមការចុះផ្សាយនៅលើផេកហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី១០ ខែវចិ្ឆកា។

ការប្រកួតកីឡាបាល់ទាត់ចំនួន៤ប្រភេទដែលត្រូវបានផ្អាកជាបណ្តោះអាសន្ននោះរួមមាន ការប្រកួតជម្រើសជើងឯកជាតិលីគ២ ជម្រើសជើងឯកបាល់ទាត់នារី ពានរង្វាន់បាល់ទាត់ក្នុងសាល Tiger ២០២០ និងជម្រើសជើងឯកយុវជនអាយុក្រោម១៥ឆ្នាំ និងអាយុក្រោម១៨ឆ្នាំ ឆ្នាំ២០២០៕