• Cambodia Peace Channel

បុករះនៅក្រុងកំពង់ចាម របួសធ្ងន់ស្រាល២នាក់ ខូចខាតរថយន្ត និងម៉ូតូអស់ជាច្រើនគ្រឿង

កំពង់ចាម ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បុករះដែលបង្កឡើងដោយររថយន្តមួយគ្រឿង បណ្តាលឱ្យអ្នកដំណើរ ២នាក់រងបួសធ្ងន់ស្រាល ហើយរថយន្ត និងម៉ូតូជាច្រើនគ្រឿងរងការខូចខាត ។

ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង ១០៖ ៤០នាទី នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នេះ ត្រង់ចំណុច រង្វង់មូលគល់ស្ពានគីហ្ស៊ូណា ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

មន្ត្រីប៉េអឹមក្រុងកំពង់ចាមម្នាក់ បានប្រាប់ CPC NEWS ថា គ្រោះថ្នាក់ចរាចរណ៍បុករះនេះ បង្កឡើងដោយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយពណ៌ ស មួយគ្រឿង ពាក់ស្លាកលេខ ព្រៃវែង 3A1656 បើកបរដោយឈ្មោះ លីន ឡុង ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិអណ្តូងតាអង់ ឃុំ ព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ។ ប្រភពបានបន្ថែមថា ហេតុការណ៍នេះគឺកើតឡើងដោយសារតែតៃកុងរថយន្តបង្កជាន់ហ្វ្រាំងមិនស៊ី។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានបង្កឱ្យអ្នកដំណើរ ២រូបរងរបួសធ្ងន់ស្រាល ខូចខាតម៉ូតូ ៣គ្រឿង និងរថយន្តចំនួន ៤គ្រឿង។

ក្រោយកើតហេតុ រថយន្ត និងម៉ូតូទាំងអស់ ត្រូវបានយកទៅរក្សាទុកនៅអធិការក្រុងកំពង់ចាម ដើម្បីដោះស្រាយតាមផ្លូវច្បាប់ចំណែកអ្នករងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យខេត្តកំពង់ចាម៕