• Cambodia Peace Channel

ក្រុមអង់គ្លេសឡើងកូដណាស់ ! Arsenal ប៉ះ Chelsea វគ្គផ្តាច់ព្រ័ត្រ Europa League , Liverpool ប៉ះ Spurs វគ្គផ្តាច់ព្រ័ត្រ UCL

អង់គ្លេស៖ក្រុមកាំភ្លើងធំ Arsenal និង តោខៀវ Chelsea នឹងត្រូវប្រឈមមុខជាមួយគ្នានៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Europa League បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏តានតឹងនៅលើទីលាន និងឈ្នះគូប្រកួតរៀងៗខ្លួនកាលពីយប់មិញ។

តោខៀវ Chelsea បានវាយបកយកឈ្នះដោយបាល់កាត់សេចក្តី ១១ម៉ែត្រ លើក្រុម Frankfurt នៅកីឡដ្ឋាន Stanford Bridge ក្នុងលទ្ធផល ៤ទល់នឹង៣ បន្ទាប់ពីចប់ការប្រកួត ៩០នាទី និងបន្ថែមម៉ោង ១៥នាទី ២ដងបានត្រឹមលទ្ធផលស្មើរគ្នា ១ទល់នឹង១។ Edèn Hazard ជាវីរៈបុរសតោខៀវ ក្នុងការសម្រេចគ្រាប់បាល់ប៉េណាល់ទីចុងក្រោយ នឹងនាំ Chelsea ទៅវគ្គផ្តាច់ព្រ័ត្រ។

ដោយឡែកក្រុមកាំភ្លើងធំ Arsenal កាលយប់មិញបានបំបាក់ម្ចាស់ផ្ទះValencia យ៉ាងចាស់ដៃនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ ក្នុងលទ្ធផល ៤ទល់នឹង២ ខណៈដែលក្រុមទាំង២ នៅជើងទី១ ក្រុមកាំភ្លើងធំបានយកឈ្នះ Valencia ក្នុងលទ្ធផល ៣ទល់នឹង១ សរុបទាំងពីរជើង ៧ទល់នឹង៣។

ដូច្នេះក្រុមអង់គ្លេសទាំង ២ក្រុម ពោលគឺក្រុមកាំភ្លើងធំ Arsenal និងតោខៀវ Chelsea នឹងត្រូវជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Europa League នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩៕

ដោយ៖ស្រ៊ីប ឡានី