• Cambodia Peace Channel

ពិតជាជក់ចិត្ត ! បឹងកេត នឹងត្រូវប្រកួតជាមួយ វិសាខា ស្អែកនេះ

ភ្នំពេញ៖កាន់តែកក្រើកហើយសប្តាហ៍នេះការប្រកួតក្របខណ្ឌ Metfone Cambodian League គូរពិសេសរវាងក្លិបបឹងកេត និងក្លិបកីឡាបាល់ទាត់ វិសាខា។

តើក្រុមទាំង២នេះ ក្រុមណាមួយដែលអាចរក ៣ពិន្ទុបន្ថែម ខណៈដែលក្រុមទាំង២នេះ មាន ១៣ពិន្ទុនៅក្នុងដៃដូចគ្នា។

សូមជម្រាបថា ការប្រកួតសប្តាហ៍ទី៧ នៃក្របខណ្ឌលីគកម្ពុជា រវាងក្លិបបឹងកេត និងក្លិបកីឡាបាល់ទាត់ វិសាខា នឹងត្រូវប៉ះគ្នានៅកីឡដ្ឋាន វិសាខា ស្ថិតនៅហ្គ្រេនភ្នំពេញ នៅថ្ងៃទី១១ ខែឧសភា ស្អែកនេះ វេលាម៉ោង ០៦៖០០ នាទីល្ងាច៕

ដោយ៖ស្រ៊ីប ឡានី