• Cambodia Peace Channel

Lionel Messi រៀបចំកម្មវិធីមនុស្សធម៍ ១៥ថ្ងៃ ខណៈប្រឈមពិន័យ ២ឆ្នាំជួយជម្រើសជាតិ

អាហ្សង់ទីន៖ក្រោយមានរឿងរសើបមួយកើតឡើងចំពោះកំពូលខ្សែប្រយុទ្ធ Lionel Messi អំពីករណីប្រឈមនឹងការផាកពិន័យហាមមិនឲ្យចូលរួមប្រកួតជាមួយជម្រើសជាតិអាហ្សង់ទីន រយៈពេល ២ឆ្នាំនោះ ស្រាប់តែគេហទំព័រ RT ចុះផ្សាយថា Messi នឹផ្តល់អំណោយមនុស្សធម៍ដល់ជនទីទ័លក្រ និងគ្មានទីជម្រក នៅស្រុកកំណើត។

ភោជនីយដ្ឋានមួយដែលមានឈ្មោះថា Bar VIP Rosario ដែលជាកម្មសិទ្ធិរបស់ក្រុមគ្រួសាររបស់កំពូលខ្សែប្រយុទ្ធ Lionel Messi ដែលមានទីតាំងស្ថិតនៅទីក្រុងRosario ប្រទេសអាហ្សង់ទីន នឹងផ្តល់ជាសម្លៀកបំពាក់ និងភេសជ្ជៈដល់ជនទីទ័លក្រ និងគ្មានទីជម្រកដោយឥតគិតថ្លៃ រយៈពេល ១៥ថ្ងៃ។

សូមជម្រាបថា ជំនួយមនុស្សធម៍នេះ ជាការផ្តល់ជូនដោយផ្ទាល់ពីកំពូលខ្សែប្រយុទ្ធលំដាប់ពិភពលោក Lionel Messi ហើយវាជាផ្នែកមួយ នៃសកម្មភាពមនុស្សធម៍ មូលនិធិLionel Messi ដើម្បីស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ និងមជ្ឈមណ្ឌលនានានៅទូទាំងពិភពលោក ដើម្បីជួយដល់កុមារផងដែរ៕ ដោយ៖ស្រ៊ីប ឡានី