• Cambodia Peace Channel

ទោះបីកីឡាករមានកម្រិតទាប សៀមរាបប្តេជ្ញាមិនឲ្យរបូតគ្រាប់បាល់ច្រើន ពេលប៉ះបឹងកេតថ្ងៃនេះ

ភ្នំពេញ៖មុនការប្រកួត វគ្គ១៦ក្រុម សម្រាប់ជើងទី២ នៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ នាពេលបន្តិចទៀតនេះ លោក លី ធារ៉ា គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសខេត្តសៀមរាប បានលើកឡើងថា”សម្រាប់ជើងទី២ យើងនឹងរៀបចំយ៉ាងម៉េចមិនឲ្យមានគ្រាប់បាល់ច្រើនជាងហ្នឹងទេ“។

គ្រូបង្គោលជម្រើសខេត្តសៀមរាបរូបនេះ បានបន្តទៀតថា”កម្រិតលេងរបស់យើងនៅក្រោមគេខ្លាំង ព្រោះគេជាក្លិបអាជីព គេជុំគ្នាទៀងទាត់ ហើយកីឡាករយើងសុទ្ធសឹងតែជាយុវជន ចំពោះការហ្វឹកហាត់ក៏មិនសូវបានជុំគ្នាដែរ“។ នេះបើយោងតាមចុះផ្សាយរបស់ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា នៅថ្ងៃទី១០ ខែកក្កដា នេះ។

សូមជម្រាបថា ក្រុមជម្រើសខេត្តសៀមរាប នឹងត្រូវប៉ះក្រុមខ្លាំងក្លិបបាល់ទាត់ បឹងកេតអែហ្វស៊ី សម្រាប់ជើងទី២ វគ្គ១៦ក្រុម នៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី១០ ខែកក្កដា វេលាម៉ោង ៣៖៣០នាទី នៅកីឡដ្ឋាន ខេមបូឌា អ៊ែរវ៉េ របស់បឹងកេត៕ ដោយ៖ស្រ៊ីប ឡានី