• Cambodia Peace Channel

Mariano Diaz អាចនឹងផ្ទេរទៅ Arsenal បើសិនជាចចារត្រូវរ៉ូវគ្នា !

អង់គ្លេស៖ខ្សែប្រយុទ្ធ Mariano Diaz របស់ក្លិបអធិរាជ Real Madrid អាចនឹងផ្ទេរទៅក្លិប Arsenal បើសិនជាការចចារនេះត្រូវរ៉ូវគ្នា ខណៈដែល Arsenal បានដាក់សំណើរទិញខ្សែប្រយុទ្ធរូបនេះក្នុងតម្លៃខ្លួនត្រឹម ១៨លានផោន។

ខ្សែប្រយុទ្ធរូបនេះ លេងហាក់មិនសូវបានល្អនៅក្លិប Real Madrid ក្រោយការចាកចេញរបស់កំពូលខ្សែប្រយុទ្ធ Ronaldo ទៅក្លិបយក្សអ៊ីតាលី Juventus ហើយReal Madrid បានទិញមកជំនួសកន្លែង Ronaldo នឹងផ្តល់អាវលេខ៧ដល់រូបគេ ប៉ុន្តែរូបគេ មិនអាចជួយក្លិបបានល្អឡើយ ពោលជ្រុះពានទាំងអស់កាលរដូវ២០១៨-២០១៩។

សូមជម្រាបថា ខ្សែប្រយុទ្ធ Mariano Diaz បង្ហាញខ្លួនបានចំនួន ១៣ប្រកួតនៅពានរង្វាន់ La Liga រដូវកាលមុន ហើយរកបានត្រឹម ៣គ្រាប់ប៉ុណ្ណោះ ដែលលទ្ធផលនេះអាចនឹងស្ថិតនៅក្នុងបញ្ជីលក់ចេញរបស់ក្លិប Real Madrid នារដូវក្តៅនេះ៕ ដោយ៖ស្រ៊ីប ឡានី