• Cambodia Peace Channel

សំបុត្រកម្ពុជា ប៉ះជាមួយបារ៉ែនអស់ទៀតហើយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ស្នើសុំកុំឲ្យអ្នកគាំទ្រផ្លោះរបងចូល

ភ្នំពេញ៖មុននេះបន្តិច សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជូនដំណឹងថា សំបុត្រទាំង២ប្រភេទត្រូវបានលក់អស់ហើយ។ ក្នុងនោះដែរ សហព័ន្ធកីឡាបាល់ទាត់ អំពាវនាវដល់អ្នកគាំទ្រទាំងឡាយ កុំបន្លំចូល ដោយការផ្លោះរបង ឬ ឱ្យលុយដើម្បីចូល។

ដោយសារសន្ទស្សន៍អ្នកគាំទ្រវិស័យកីឡា នាពេលបច្ចុប្បន្នមានការកើនឡើងគួរឲ្យកត់សំគាល់ ហើយមានអ្នកគាំទ្រខ្លះ មានការផ្លោះរបង ប្តូរយកការចូលទស្សនាផ្ទាល់ ដែលនេះជាទង្វើមិនសមរម្យ ហើយមានការរិះគន់យ៉ាងច្រើនផងដែរជុំវិញករណីនេះ។

យ៉ាងណាក៏ដោយ ដើម្បីចូលរួមគាំទ្រវិស័យកីឡាបាល់ទាត់កម្ពុជា ឲ្យមានការរីកចម្រើន អ្នកគាំទ្រទាំងឡាយគួរចូលរួមទស្សនាដោយផ្ទាល់ និងទិញសំបុត្រចូលរួមឲ្យបានត្រឹមត្រូវ ជៀសវាងការផ្លោះរបង មើលទៅហាក់មិនសូវសមរម្យសោះ៕