• Cambodia Peace Channel

CPC-អ្នកគាំទ្រកំពុងរងចាំមើលថា តើកីឡាករគុនខ្មែររូបណា ដែលសក្តិសមស្វាគមន៍ ជើងខ្លាំងលំដាប់ A របស់ប្រទេសថៃ

ភ្នំពេញ៖ កីឡាករ សុដ សុខន ដែលជាជើងខ្លាំងលំដាប់ A របស់ប្រទេសថៃ នឹងមានវត្តមានមកលេងទឹកដីអង្គរក្នុងព្រឹត្តិការពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ លើសង្វៀន Krud Kun Khmer ដែលធ្វើឲ្យអ្នកគាំទ្រទន្ទឹងរងចាំព្រឹត្តិការណ៍នេះយ៉ាងខ្លាំង ហើយថាតើកីឡាករគុនខ្មែររូបណា ដែលសក្តិសមទទួលស្វាគមន៍ជើងខ្លាំងលំដាប់ប្រទេសថៃរូបនេះ។

បន្ទាប់ពីបាត់មុខពីសង្វៀនមួយរយះ សុដ សុខន បានបង្ហាញវត្តមានសារជាថ្មីលើដីកម្ពុជា ពោល គឺជាលើកទី១ក្នុងអាជីពមួយនេះ ខណៈអ្នករៀបចំការប្រកួតមិនទាន់បង្ហាញថា កីឡាករខ្មែររូប ដែលត្រូវជួបជើងខ្លាំងថៃមួយរូបនេះនៅឡើយទេ។

ទន្ទឹមនឹងនេះ មហាជនមួយចំនួនលើកជាមតិឡើងថា មានតែកីឡាករ២រូបប៉ុណ្ណោះដែលសក្តិសម នោះគឺ ព្រំ សំណាង និង ឈឿង ល្វៃ ដែលមានភាគរយខ្ពស់ក្នុងការ ជួប សុដ សុខន ។

ជុំវិញការប្រកួតលើកនេះ រវាងកីឡាករព្រំ សំណាង និង ឈឿង ល្វៃ ត្រូវបានអ្នកទស្សនាដាក់ក្ដីរំពឹងខ្ពស់ទៅលើ ឈឿង ល្វៃ ខណៈអ្នកគាំទ្រ មើលឃើញថា ឈឿង ល្វៃ មួយរយៈចុងក្រោយនេះ ប្រកួតឈ្នះ ទាំងមិនដែលចប់ទឹកមួយឡើយ ៕