• Cambodia Peace Channel

CPC-ច្បាស់ការហើយ! ព្រំ សំណាង ត្រូវបានរៀបចំឲ្យជួបជាមួយ Dave Luduc នៅខែឧសភា ខាងមុននេះ

ភ្នំពេញ៖ កីឡាករគុនខ្មែរ ព្រំ សំណាង នឹងត្រូវបានរៀបចំឲ្យជួបជាមួយ Dave Luduc នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ខាងមុននេះ ក្នុងជំនួបប្រកួតដណ្ដើមខ្សែក្រវ៉ាត Lehtwei ពិភពលោកនៅលើទឹកដីប្រទេសស្លូវ៉ាគី ។

ជំនួបនេះត្រូវបានរៀបចំឡើង បន្ទាប់ពីកីឡាករជើងខ្លាំងរបស់ភូមា និងកម្ពុជាទាំងពីររូបនេះ បានឆ្លើយឆ្លងគ្នានៅលើបណ្តាញសង្គមហ្វេសបុកកាលពីពេលកន្លងទៅថ្មីៗនេះ ក្នុងបំណងចង់ជួបសាកល្បងគ្នា។

ជាមួយនឹងជំនួបរបស់កីឡាករទាំងពីរនេះផងដែរ គណនីផ្លូវការរបស់ កីឡាករភូមា Dave Leduc ក៏បានបង្ហោះសារបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនលើបណ្តាញសង្គមហ្វេសបុកផងដែរ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ ដោយកីឡាករជើងខ្លាំងរូបនេះបានបង្ហោះរូបភាព ភ្ជាប់ជាមួយខ្លឹមសារថា “តោះទៅ!!! ខ្ញុំត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតបន្ទាប់ ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញអ្នកគាំទ្រខ្មែរថ្មីៗរបស់ខ្ញុំ”។

ជុំវិញជំនួបកីឡាករទាំងពីររូបនេះ អ្នកស្នេហាគុនខ្មែរបានសម្ដែងការព្រួយបារម្មណ៍ថា ប្រសិនបើការប្រកួតនេះជាលក្ខណៈ គុន ឡេត វេ វាជារឿងពិបាក និងគ្រោះថ្នាក់ណាស់សម្រាប់កីឡាករគុនខ្មែរយើង ខណៈគេសង្កេតឃើញថា ស្នៀតបុកក្បាល ព្រមនឹងកែង គឺជាអាវុធដ៏មុតស្រួចរបស់ Dave Leduc តែម្តង៕